មិនថាប្រជាពលរដ្ឋខ្មែររស់នៅក្នុងស្រុក
និងក្រៅស្រុកនោះទេ ពួកគាត់មានការផុសផុលយ៉ាង ខ្លាំង
ចង់ឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា ដើម្បីឲ្យមេដឹកនាំថ្មីដែលស្អាតស្អំ ដឹកនាំនាវាកម្ពុជាឆ្ពស់ទៅរកការរីកចំរើន
និងការគោរពសិទ្ធិពលរដ្ឋជាដើម ។
ជាមួយគ្នានោះផងដែរ នៅបន្ទាប់ពីគណបក្សសង្គ្រោះជាតិ
បានបង្កើតឡើងគឺបានធ្វើ ឲ្យទឹកចិត្តពលរដ្ឋមានការផុសផុល និងពុះកញ្ជូលយ៉ាងខ្លាំង ដែលមិនធ្លាប់មានទេតាំងតែពីរ
មុនមក ។ ជាមួយគ្នានោះ ពួកគាត់មិនត្រឹមតែចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងកម្លាំងកាយ
និងកម្លាំងចិត្តប៉ុណ្ណោះទេ គឺបានចូលរួមទាំងថវិការថែមទៀត ដើម្បីឲ្យគណបក្សសង្គ្រោះ
ជាតិ មានដំណើរការទៅមុខដោយរលូនក្នុងការឆ្ពស់ទៅដឹកនាំរដ្ឋាភិបាល ។
ក្នុងនោះផងដែរនៅថ្ងៃទី២០
កញ្ញាខាងមុខនេះ ប្រជាពលរដ្ឋខ្មែររស់នៅក្រុងឡូវែល៏ រដ្ឋម៉ា ស្សាជូសេត្ត
សហរដ្ឋអាមេរិក បានមូលមតិគ្នាធ្វើពិធីបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលថវិការជួយ
ដល់គណបក្សសង្គ្រោះជាតិ ដែលនេះជាសកម្មភាពថ្មីមួយទៀតហើយ បន្ទាប់ពីពលរដ្ឋខ្មែររស់នៅប្រទេសនានាឯនាយសមុទ្រ
បានធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលថវិការជួយដល់ គណបក្សសង្គ្រោះជាតិនោះ ។
ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី០៩
កញ្ញា អគ្គនាយកហិរញ្ញវត្ថុគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា បានចេញសេចក្តីជូនដំណឹង
ស្តីពីការទទួលជំនួយឧបត្ថមពីបងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី០៧
កញ្ញា នៅទីស្នាក់ការគណបក្ស និងនៅទីលានប្រជាធិបតេយ្យ ទទួលបានថវិការ សរុបចំនួន៦៨,២៦៧,៨០០រៀល ប្រាក់ដុល្លាសរុប២៧,៥២១.៥សេន និងប្រាក់បាត២,២០០ បាត ទឹកសុទ្ធចំនួន៥,០០យួរ ។
គួរជំរាបជូនផងដែរថា
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ និងប្រារព្វធ្វើជា លើកទី២ មានទ្រង់ទ្រាយធំជាងមុនគឺចាប់ថ្ងៃទី១៥រហូតដល់ថ្ងៃទី១៧កញ្ញា
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋអ្នកស្នេហាជាតិ ស្រលាញ់ប្រជាធិបតេយ្យ និងយុត្តិធម៌ទាំងអស់
សូមចូលរួមមហាបាតុកម្មអហិង្សាជាមួយនិងគណបក្សសង្គ្រោះជាតិ ឲ្យបានច្រើនជាអតិបរមា ៕
No comments:
Post a Comment
yes