សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 12, 2013

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបន្តយកជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋរងគ្រោះក្រីក្រដោយទឹកជំនន់នៅតាមមូលដ្ឋាននានា

លោក កឹម សុខា យកជំនួយជួនពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង
លោកស្រី កែ សុវណ្ណរតន៏ យកជំនួយជួនពលរដ្ឋរងគ្រោះនៅខេត្តសៀមរាប

ទឹកជំនន់បាននិងកំពុងតែគំរាមកំហែង ដល់ប្រជាពលរដ្ឋក្រីក្រជាច្រើនពាន់គ្រួសារ ហើយពួក គាត់ទាំងនោះ បាននិងកំពុងតែត្រូវការជំនួយសង្គ្រោះបន្ទាន់ជាចាំបាច់ សម្រាប់ដោះ​ស្រាយ​ជីវភាពប្រចាំថ្ងៃ ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ជារៀងរាល់ថ្ងៃ បានធ្វើតំណើរចុះជួប និង ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់នៅតាមមូល​ដ្ឋាននានាផងដែរ ។
លោក កឹម សុខា យកជំនួយជួនពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង

ជាក់ស្តែងនៅថ្ងៃទី១២ តុលា ២០១៣ លោកអនុប្រធាន កឹម សុខា អមតំណើរដោយលោក ពិន រតនា តំណាងរាស្រ្តជាប់ឆ្នោត លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភា ព្រមទាំងថ្នាក់​ដឹកនាំ​ខេត្តបាត់ដំបង និងស្រុកជាច្រើនរូបទៀត បាននាំយកជំនួយសង្គ្រោះបន្ទាន់ របស់សប្បុ​រស​ជន ទាំង​ក្នុងនិងក្រៅស្រុក ជូនពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់ចំនួន​២០០គ្រួ​សារ​ នៅ​ភូមិសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវិល ដែលរួមមានអង្ករ ត្រីខ មី ទឹកត្រី​ និង ទឹកស៊ី​អ៊ាវ​ជាដើម​។

លោក កឹម សុខា យកជំនួយជួនពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង

ជាមួយគ្នានោះផងដែរ លោក ជា ជាវ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅ រ៉ូហ្ស៊េត ចៅសង្កាត់រងទី២សង្កាត់អូចារ ព្រមទាំងយុវជនខេត្ត ក៏បានយកជំនួយរបស់សប្បុរស​ជន និងមូនីធិក្រុមយុវជនFacebook ជូនដល់ពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់ចំនួន​២០០គ្រួសារ នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ​យកជំនួយជួនពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង

បន្ទាប់មកលោក ជា ជាវ និងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ព្រមទាំងយុវជនជាច្រើនរូបទៀត ក៏បានបន្ត​នាំយក​ជំនួយសប្បុរស​ជន​ជូនដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅភូមិអូរខ្ជាយ ឃុំអូរ ដំបងទី១ ស្រុកសង្កែ ។

ដូចគ្នានេះ នៅខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត និងជា​ប្រ​ធានក្រុម​ការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ ព្រមទាំងក្រុមការងារខេត្ត និងស្រុក​ជា​ច្រើនរូប​ទៀត បាននាំយកជំនួយសប្បុរសជន ក្នុងនិងក្រៅស្រុក ជូនដល់ពលរដ្ឋក្រីក្រ ដែលរង​គ្រោះ​ដោយ​ទឹកជំនន់ ពេលព្រឹកនៅឃុំមានជ័យ ស្រុកសណ្តាន់ ចំនួន២៣០គ្រួសារ  និងពេល​រសៀល លោក ម៉ែន សុថាវរិន្ទ្រ បានដឹកនាំក្រុមការងារបន្តយកជំនួយសង្គ្រោះបន្ទាន់ ជូនពល រដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំនួន១១០គ្រួសារ ។

ជាមួយគ្នានោះនៅថ្ងៃទី១៣ តុលា លោក មែន សុថាវរិន្ទ្រ ក៏និងដឹកនាំក្រុមការងារខេត្ត ព្រម​ទាំងស្រុក ចុះចែកជំនួយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ ពេល​ព្រឹកនៅឃុំទ្រៀល ស្រុកបារាយរណ៏ ចំនួន១៣០គ្រួសារ រួចបន្តទៅចែកជំនួយជូនពលរដ្ឋ ក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់នៅឃុំបារាយណ៏ ស្ថិតនៅក្នុងស្រុកបារយណ៏ ខេត្តកំពង់ ធំ ចំនួន១៣០ផងដែរ ។

ជំនួយសប្បុរសជន ជួនពលរដ្ឋរងគ្រោះនៅខេត្តសៀមរាប

ដោយឡែកនៅខេត្តសៀមរាប លោកស្រី កែ សុវណ្ណរតន៏ តំណាងរាស្រ្តជាប់ឆ្នោត និងជាប្រ ធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះជួបនិង​ចែកជំនួយសង្គ្រោះបន្ទាន់ ដែលទទួលបានពីសប្បុរសជនក្នុងស្រុក ព្រមទាំងមូលនីធិ I Love Cambodia Hot News និងសប្បុរសជនរស់នៅរដ្ឋអូក្លូហាម៉ា សហរដ្ឋអាមេរិក ដល់ ពលរដ្ឋក្រីក្រ​ដែលរងគ្រោះដោយទឹកជំនន់នៅភូមិព្រៃវែង ឃុំសំរោង និងនៅភូមិស្លា ឃុំល្វា ស្ថិតនៅក្នុង​ស្រុក​ពួក ចំនួន២០០គ្រូសារ ។

ដូចគ្នានេះផងដែរ នៅខេត្តបន្ទាយមានជ័យ លោក ឡុង រី តំណាងរាស្រ្តជាប់ឆ្នោត និងជាប្រ​ធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក យន្ត ថារូ តំណាងរាស្រ្ត​ជាប់ឆ្នោត និងលោក មាជ សុវណ្ណរ៉ា ព្រមទាំងក្រុមការងារខេត្ត-ស្រុក បានចុះចែកជំនួយ​សង្គ្រោះបន្ទាន់ ដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ នៅភូមិត្រពាំងថ្ម ឃុំប៉ោយ​ចា ស្រុកភ្នំស្រុក ។

បន្ទាប់មក នៅថ្ងៃទី១៣ លោក អនុប្រធាន កឹម សុខា​ អមតំណើរដោយ ឡុង រី លោក យន្ត ថារូ លោក​ មាជ សុវណ្ណរ៉ា​ ព្រមទាំងក្រុមការងារខេត្ត និងស្រុកជាច្រើនរូបទៀត ក៏និងយកជំនួយ​សប្បុរសជនជូនដល់ពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់ ចំនួន៥០០គ្រួសារ នៅភូមិ​កូនត្រី ឃុំគោក ស្រុកអូរជ្រៅ និងឃុំអូរស្រឡៅ ឃុំតាគង់ ស្រុកម៉ា​ឡៃ ផងដែរ ។

ព្រមជាមួយគ្នានេះ នៅខេត្តប៉ៃលិន ក្រុមការងារគណបក្សសង្គ្រោះជាតិខេត្ត នៅថ្ងៃទី១៣ តុលា ក៏បានយកអំណោយសប្បុរសជន ដែលរួមមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ាវ ត្រីខ និងស័ង្កសី ជូនដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន២៥គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ ៕

No comments:

Post a Comment

yes