សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 4, 2013

លោកហ៊ុនសែន៖កម្ពុជា​មាន​វិបត្តិ​ក្រោយ​ការបោះឆ្នោត​មែនតែ​តិចតួច​ប៉ុណ្ណោះ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​(រូបភាពពី ហ្វេសប៊ុក 
Samdech Hun Sen, Cambodian Prime Minister)

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា បញ្ហា​នយោបាយ​នៅ កម្ពុជា បន្ទាប់ពី​ការបោះឆ្នោត​ខែកក្កដា ដែល​ក្រុមប្រឆាំង​អូសទាញ​ឲ្យមាន​វិបត្តិ​នោះ គឺ​មិន​ធ្ងន់ធ្ងរ​ឡើយ​។
​លោក ហ៊ុន សែន ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍ ខណៈ​លោក​បាន​អះអាង​ដូចនេះ ប្រាប់​កាសែត​ជប៉ុន Kyodo ថា យោង​តាម​បទពិសោធន៍​ចាប់តាំងពី​ការបោះឆ្នោត ឆ្នាំ​១៩៩៨​មក​នោះ គឺ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា គឺ​ប្រហាក់ប្រហែលគ្នា​។​
​លោក​បញ្ជាក់ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ អាច​ងាយ​ដោះស្រាយ​ទៅ​តាម​ការទាមទារ​របស់​គណបក្សប្រឆាំង ប៉ុន្តែ​ការទាមទារ​នោះ​មាន​លក្ខណៈ​សមស្រប​។ លោក​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នៅតែ​មាន​ឆន្ទៈ​ចង់​បន្ត​ការចរចា​ជាមួយ​ក្រុមប្រឆាំង​នេះ រហូត​មាន​ដំណោះស្រាយ​។ ប៉ុន្តែ​លោក យ៉ែម ប៉ុ​ញ្ញា​ឬ​ទ្ធ ប្រាប់​បាងកក​ប៉ុស្តិ៍​ថា ចាប់ពី​ថ្ងៃ​ទី​១០​ធ្នូ តទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​បាតុកម្ម​ជា​ញឹកញាប់​រហូត​មាន​ដំណោះស្រាយ​៕

No comments:

Post a Comment

yes