សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 28, 2014

ក្មេងស្រី​មាន​ដៃ​ទី៣"​ដុះ​"នៅ​ខ្នង​


លេចឡើង​ក្នុង​អត្ថបទ​មួយ ចុះផ្សាយ​អំពី​ស្ថានភាព​ពិត នៃ​អត្រា​ទារក​មាន​រូបរាង​ចម្លែកៗ​កាន់តែ​កើន ឡើង នៅ​ប្រទេស​ចិន , រូបភាព​ក្មេងស្រី​ជាមួយនឹង​ដៃ​ទី ៣ ដុះ​នៅក្រោយ​ខ្នង បានធ្វើ​ឲ្យ​មនុស្ស​ជា ច្រើន​ចោទ​ជា​សំណួរ​ជុំវិញ​រូបរាង​ដ៏​សែន​ចម្លែក​ អស្ចារ្យ​របស់​នាង ។​
 
​ពុំ​ត្រឹមតែ "​ដុះ​" ថែម​ដៃ​ទី ៣ រីកចម្រើន​ពុំទាន់​ពេញលេញ​ខាងក្រោយ​ខ្នង​ប៉ុណ្ណោះ​ទេ តែ​នៅ​ចំ​ពី ក្រោម​ដៃ​នេះ​នៅមាន​ក្បាលដោះ​ម្ខាង​រីកចម្រើន ។ ដូច្នេះ​អាច​ចាត់ទុកថា ផ្នែក​លើស​ដែល​រីកចម្រើន​លើ​ខ្នង​ក្មេងស្រី គឺជា​សរីរាង្គ​របស់​ទា​រក​មួយ​ផ្សេង ។​

បានដឹងថា ក្មេងស្រី​ចិន​នេះ​មាន​ជាប់​ខ្លួន​នូវ​ទារ​កមួយ​រីកចម្រើន​ពុំទាន់​ ពេញលក្ខណៈ​ដែលជា​បងប្អូន​ស្រី​ភ្លោះ​របស់ខ្លួន ។ នេះ​ត្រូវបាន​ចាត់ទុកជា​បាតុភូត​គភ៌​ក្នុង​គភ៌ ដែល​ពិភពលោក បាន​កត់ត្រា​មាន​ប៉ុន្មាន​ករណី​មុននេះ ។​


តាម​ពត៌មាន​របស់​អត្ថបទ​នេះ , អត្រា​កើនឡើង​នៃ​ទារក​ពិការ នៅ​តំបន់​ជនបទ និង​ទីក្រុង​របស់​ចិន ក្នុង​រយៈពេល​ប្រមាណ ១០ ឆ្នាំ​កន្លងទៅនេះ គឺ​ប្រមាណ ៤០% ។ មូលហេតុ​នៃ​ការកើនឡើង​នេះ​ត្រូវបាន​ចាត់ទុកថា បង្កឡើង​ដោយសារ​ភាពកខ្វក់​បរិ​ស្ថាន និង​សារជាតិ​សំណល់​ឧស្សាហកម្ម ៕​

No comments:

Post a Comment

yes