សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 23, 2014

ពលរដ្ឋ​ជាង១៨០​​គ្រួសារ​នៅ​ស្រុក​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់ប្រឈម​នឹង​ការបណ្តេញចេញ​​

ទំនប់ទឹក​​របស់​ចិន​នៅក្នុងខេត្តពោធិ៍សាត់(រូបថតដោយញឹម សុខន)

ពលរដ្ឋ​ជាង១៨០គ្រួសារ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ឲ្យដឹងថា ពួកគេ​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ​ដោយ​ពុំ​មាន​សំណង ក្រោម​គម្រោង​អភិវឌ្ឍន៍​ទំនប់ទឹក​២​របស់​ចិន​នៅក្នុង​ខេត្ត​នេះ​។​

​គម្រោង​ទំនប់ទឹក​ចំនួន​ពីរ​នេះ មួយ​ឈ្មោះ​ទំនប់​ទឹក​ទី​៣ និង​មួយទៀត​ឈ្មោះ​ទំនប់ទឹក​ទី​៥ ដែល​កំពុង​ត្រូវបាន​សាងស​ង់​​ជាប់​ជ្រលង​ភ្នំក្រវាញ ស្ថិតក្នុង​ខេត្ត​ពោធិ៍សាត់​។​

​ស្ត្រី អាយុ​៦៥​ឆ្នាំ ឈ្មោះ ហ៊ុន យួន រស់នៅ​ភូមិ​ខ្សាំង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ អះអាង​ប្រាប់​មន្ត្រីរបស់​អង្គការ​លីកាដូ និង​​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃ​ពុធ​នេះ​ថា គាត់​បាន​មក​រស់នៅ​តំបន់​នោះ តាំងពី​ដូនតា​មក និង​បាន​ទាំង​ដាំ​ដំណាំ​ហូប​ផ្លែ​ជាច្រើន ដូចជា ដូង ចំការចេក ក្រូច និង​ខ្នុរ​ជាដើម ដែល​អាច​រក​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​បាន​ដោយ​ស្រួល ។​

​ស្ត្រី​រូប​នោះ​បន្តថា កាលពី​ខែ​មេសា អាជ្ញាធរ​ភូមិ​ឃុំ បាន​ប្រាប់​ពលរដ្ឋ​ឲ្យ​ចាកចេញ​ទៅ​នៅ​កន្លែង​ថ្មី ដោយ​មិន​ប្រាប់​ពី​ការផ្តល់​សំណង ហើយ​គ្រាន់តែ​អះអាងថា ភូមិ​នេះ​នឹង​មាន​ទឹក​ជន់​លិច​នៅពេល​ទំនប់ទឹក​ចិន​នេះ​ដំណើរការ​។​

​សមាជិក​ភូមិ​ខ្សាំ លោក ឈឹម សុផាត ឲ្យដឹងថា ទំនប់​ទប់​ទឹក​ចិន​ពីរ​នេះ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​១៨៥​គ្រួសារ ដែល​រស់នៅ​តំបន់​ភ្នំក្រវាញ​។​លោក​ថា អាជ្ញាធរ ពិតជា​បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ចាកចេញ ដោយ​មិន​បាន​ប្រាប់​ពី​សំណង​​មែន​។ ប៉ុន្តែ​លោក​ថា លោក​បាន​ដាក់​លិខិត​នៅ​ស្រុក និង​ខេត្ត​ដើម្បី​ពន្លឿន​ដំណោះស្រាយ​លើ​ករណី​នេះ​ហើយ ដោយសារ​ពលរដ្ឋ​បារម្ភ​ថា​ពួកគេ​អាច​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​គ្មាន​ សំណង​។​

​អភិបាល​ស្រុក​ភ្នំក្រវាញ លោក សូ សា​ហុង ប្រាប់​VOD​នៅ​ការិយាល័យ​ស្រុក​ថា អាជ្ញាធរ​បាន​ត្រៀម​ដី​៦៧២​ហិកតា ចម្ងាយ​​ប្រហែល​២​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់ សម្រាប់​ពលរដ្ឋ​១៨៥​គ្រួសារ​នេះ ដោយ​នឹង​ធ្វើ​ជា​ដី​ភូមិ ផ្លូវ សាលារៀន និង​មន្ទីរ​ពេទ្យ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា លោក​មិន​ដឹង​ពី​ការផ្តល់​សំណង​ឡើយ ដោយ​អះអាង​ថា​ជា​ដែន​សមត្ថកិច្ច​របស់​ថ្នាក់​ជាតិ ដែល​មាន​សមាសភាព​ម​ក​ពី​ក្រសួង​ធនធានទឹក និង​ក្រសួង​ហិរញ្ញវត្ថុ​។​

VOD មិនទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ជាតិ ដើម្បី​បំភ្លឺ​ករណី​នេះ​បាន​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​


​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស ​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភូ​ង សុធា ដែល​តាមដាន​ករណី​នេះ ពន្យល់ថា តាម​ការអង្កេត​រកឃើញ​ថា អ្នកភូមិ​ដែល​កំពុង​ប្រឈម​នឹង​ការបណ្តេញ​ចេញ​នោះ បាន​រស់នៅ​ទីនោះ​​តាំងពី​មុន​សង្គមរាស្ត្រនិយម​។​មន្ត្រី​សង្គម​ស៊ីវិល​ រូបនោះ ឲ្យដឹងទៀតថា ដូចនេះ​ដី​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល ជា​កម្មសិទ្ធិ​ស្របច្បាប់ ដែល​រដ្ឋាភិបាល​គួរតែ​ផ្តល់​សំណង​ឲ្យបាន​សមរម្យ មុន​ឲ្យ​ពួកគេ​ទៅ​នៅ​កន្លែង​ថ្មី ដើម្បី​ធានា​​ថា​ការអភិវឌ្ឍ​ទទួលបាន​ប្រយោជន៍​ទាំងអស់គ្នា​៕

No comments:

Post a Comment

yes