សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 11, 2010

ហ្វ៊ុនស៊ិនប៉ិច និងជាតិនិយម ដឹកដៃគ្នាចូលគាល់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ

មន្រ្តីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម បានដឹកនាំគណៈប្រតិភូចូលគាល់
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ កាលពីថ្ងៃសុក្រ ទី១០ ខែកញ្ញា ក្នុងដំណាក់របស់សម្តេចក្រុមព្រះ។
ការចូលគាល់របស់មន្ត្រីគណបក្សទាំងពីរនេះគឺជាលើកទីមួយហើយបន្ទាប់ពីមានការបែកបាក់ផ្ទៃក្នុង
នឹងបានធ្វើអោយទ្រង់រណឬទ្ធិលាឈប់ពីប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយព្រះអង្គបានទៅបង្កើត
គណបក្សថ្មីមួយដាក់ព្រះនាមព្រះអង្គផ្ទាល់ ឈ្មោះគណបក្សនរោត្តមរណឬទ្ធិ ក្រោយមកព្រះអង្គក៏បាន
លាឈប់ពីឆាកនយោបាយហើយគណបក្សនេះក៏ត្រូវប្តូរឈ្មោះទៅជាគណបក្សជាតិនិយមវិញ។
មន្រ្តីអ្នកនាំពាក្យគណបក្សជាតិនិយមលោក ប៉ែន សង្ហា បានអោយដឹងថាការចូលគាល់នេះជាលើកទី
មួយហើយ ហើយមន្ត្រីនៃគណបក្សទាំងពីរបានទូលថ្វាយសម្តេចក្រុមព្រះ ពីបញ្ហានៃស័ម្ពន្ធភាព
ហ្វ៊ុនស៊ិនប៊ិច និងជាតិនិយម។ ចំណែកឯលោក ជាច័ន្ទបរិបូរណ៏ អ្នកនាំពាក្យសម្តេចក្រុមព្រះ
នរោត្តមរណឬទ្ធិ វិញបានមានប្រសាសន៏ថា មន្រ្តីគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងជាតិនិយម បានចូលគាល់
សម្តេចក្រុមព្រះ ដើម្បីសួរសុខទុក្ខក្នុងនោះក៏បានលើកឡើងពីជំហររួបរួមនឹងលទ្ធផលការងារកន្លងមក
ដែលគណបក្សទាំងពីរបានធ្វើជាមួយគ្នា។

No comments:

Post a Comment

yes