សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 10, 2012

ក្រុមហ៊ុន​រុករក​រ៉ែ Angkor បាន​ដី​សម្បទាន​ថ្មី​នៅ​រតនគិរី


ភ្នំពេញៈ ក្រុមហ៊ុន​រ៉ែ Angkor Gold Corp បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​មួយ​កន្លែង​នៅ​ខេត្ត​រតនគិរី​ ខណៈ​ដែល​ក្រុមហ៊ុន​នេះ​បាន​ទទួល​សិទ្ធិ​គ្រប់គ្រង​ពេញលេញ​នៅ​លើ​ដី សម្បទាន​ផ្សេង​ទៀត ដែល​ខ្លួន​បាន​ទិញ​ពី​ក្រុមហ៊ុន​រុក​រក​រ៉ែ​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​មន្ត្រី។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល ពី​សប្តាហ៍​មុន ក្រុមហ៊ុន Ankor Gold បាន​ទិញ​ក្រុម​ហ៊ុន​រ៉ែ​របស់​អូស្ត្រាលី Liberty Mining International Pty Ltd ​ ដែល​បាន​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​អណ្តូង​មាស​ផ្តាច់​មុខ​នៅ ខេត្ត​រតនគិរី។ ក្រុមហ៊ុន Liberty កាល ពី​មុន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Interactive Industrial Solutions។
លោក Richard Stanger នាយក​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ទិញ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ Liberty ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​រយៈ​ពេល ២​ឆ្នាំ បាន​ទទួល​លទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ពី​ការ​អង្កេត​របស់​ ខ្លួន។
លោក​ Stanger  បាន​លើក​ឡើង​ថា​៖ «ក្រុមហ៊ុន​នេះ កំពុង​ទទួល​បាន​ជោគ​ជ័យ» ខណៈ​ដែល​ក្រុម​ហ៊ុន​របស់​លោក កំពុង​រង់ចាំ​ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត ពី​ទី​ពិសោធន៍ ដើម្បី​បញ្ជាក់​លទ្ធផល​របស់​ខ្លួន។

ភស្តុតាង គ្រប់គ្រាន់​ពី​លោក Mike Weeks ដែល​ជា​ប្រធាន និង​អគ្គនាយក​របស់​ក្រុមហ៊ុន Angkor Gold បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ការ​លើ​វិស័យ​នេះ។
លោក​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​បាន​ឃើញ​ទីតាំង​ជា​ច្រើន ដែល​មាន​បុគ្គលិក​រាប់​រយ​នាក់ ហើយ​បុគ្គលិក​ទាំង​នោះ មិន​ធ្វើ​ការ​នៅ​លើ​ដីនោះ​ឡើយ​ប្រសិន​បើ​ពួក​គេ​មិន​អាច​រកមាស​ឃើញ​នោះ​ទេ។ ការ​ងារ​នេះ ត្រូវ​បាន​បញ្ជាក់​តាម​រយៈ​ការ​ធ្វើ​តេស្ត​មួយ​ចំនួន»។
ការ​ ទិញ Liberty និង​សម្បទាន​ដីអណ្តូង​មាស នឹង​ផ្តល់​ដល់ Angkor Goldបាន​នូវ​ដី​សម្បទាន​ចំនួន​៥​កន្លែង ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ នៅ​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា។​
ការ ងារ​រុក​រក​រ៉ែ​នៅ​ដី​សម្បទាន​អណ្តូង​មាស និង​នៅ​អូរយ៉ាដាវ បាន​បញ្ចប់​សព្វ​គ្រប់​ហើយ។ ការ​អង្កេត​តាម​យន្ត​ហោះ និង​ផ្កាយ​រណប បង្ហាញ​នូវ​ករណី​លើក​លែង​ជា​ច្រើន។ ដី​សម្បទាន​នៅ​អណ្តូង​មាស ល្បី​ថា​មាន​ប្រវត្តិ​រុក​រក​រ៉ែ​ជា​ច្រើន ដែល​ល្បី​ថា​សម្បូរ​រ៉ែ​មាស​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​នោះ ហើយ​អាច​នឹង​ទទួល​លទ្ធផល​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។
លោក Stanger  បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ការងារ​នៅ​ភាគ​ឦសាន ប្រទេស​កម្ពុជា​ មាន​កម្មវិធី​ធំ​មួយ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​នឹង​ចាប់​ផ្តើម​បង្ហាញ​អំពី​លទ្ធផល​ហើយ»។
លោក Stanger បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​មាន​ការ​ផ្ទេរ​កម្មសិទ្ធិ​របស់ Liberty ក៏​ដោយ អាជីវកម្ម​របស់​ក្រុម​ហ៊ុន​នេះ នៅ​តែ​ដំណើរ​ការ​តាម​ធម្មតា។ លោក​បាន​បន្ត​ទៀត​ថា​៖ «យើង​កំពុង​ផ្តោត​ជា​សំខាន់​នៅ​លើ​អាជ្ញាប័ណ្ណ​ដែល​យើង​មាន​ និង​សម្លឹង​មើល​ឱកាស​ផ្សេងៗ​ទៀត»។
ដី​សម្បទាន​របស់​ក្រុមហ៊ុន​Angkor Gold ទាំង​អស់​ ស្ថិត​នៅ​ខេត្ត​រតនគិរី ដែល​គេ​ឲ្យ​ឈ្មោះ​ថា បាន​លុង បាន​លុង​ជើង អូរយ៉ាដាវ​អូរ​យ៉ាដាវ​ត្បូង និង​អណ្តូង​មាស។
យោង​តាម ទីភ្នាក់ងារ Gold Investing News បាន​បង្ហាញ​ថា ក្រុម​ហ៊ុន Angkor Gold បាន​ចំណាយ​ប្រាក់​ជាង ១០​លាន​ដុល្លារ​អាមេរិក​ដើម្បី​រុក​រករ៉ែ​នៅ​តំបន់​សម្បទាន​ក្នុង ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល ២​ឆ្នាំ​កន្លះ​ ចុង​ក្រោយ​នេះ៕

No comments:

Post a Comment

yes