ប្រជាពលរដ្ឋនៅតំបន់បឹងកក់ដែលនៅលើដីគោកគ្រោងនាំគ្នាឡើងទៅមុខផ្ទះសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃចន័្ទ ទី២០ ខែកញ្ញា ដើម្បីសុំអន្តរាគមន៏ដល់ពួកគាត់ជាបន្ទាន់ដែលកំពុង
តែរងផលប៉ះពាល់ដោយសារក្រុមហ៊ុន ស៊ូកាគូអ៊ីន បូមខ្សាច់ចាក់ដីលប់បឹងកក់។ រស្វែងរកអន្តរាគមន៏
របស់ប្រជាពលរដ្ឋគឺបន្ទាប់ពីពួកគាត់លែងមានជំនឿទៅលើអាជ្ញាធរខណ្ឌដូនពេញ និងសាលារាជធានី
ភ្នំពេញ។ ពីព្រោះការជួបពិភាក្សាគ្នារវាងតំណាងប្រជាពលរដ្ឋនិងសាលារាជធានីភ្នំពេញជាបន្តបន្ទាប់នា
ពេលកន្លងមកមិនទទួលបានលទ្ធផលអ្វី។តំណាងប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់និងទៅមុខផ្ទះ
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកស្អែកដើម្បីអោយសម្តេចជួយអន្តរាគមន៏ជាបន្ទាន់ និង សុំផ្តល់ប្លង់
កម្មសិទ្ធិ។ ពីព្រោះមានតែសម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ទើបអាចជួយ
ពួកគាត់បានពីព្រោះប្រជាពលរដ្ឋអស់ជំនឿទៅលើសាលារាជធានីភ្នំពេញនិងអាជ្ញាធរពាក់ព័ន្ធ
ទៀតហើយ។
No comments:
Post a Comment
yes