សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 20, 2010

សម រង្ស៊ី ស្នើ សហគមន៍អន្តរជាតិ អន្តរាគមន៍ក្នុងសំនុំរឿងព្រំដែន ដ៏ចម្រូងចម្រាស់

ប្រធានគណបក្ស សម រង្ស៊ី ដែលកំពុងនិរទេស ខ្លួននៅក្រៅប្រទេសអំពាវនាវដល់ សមាជិកសភា នៅគ្រប់ប្រទេសទាំងអស់ លើសកលលោក អោយរួបរួមគ្នាជួយអន្តរាគមន៍ ធ្វើយ៉ាងណាអោយ ប្រធានគណបក្ស រូបនេះបានត្រឡប់ចូលក្នុងប្រទេសកម្ពុជា ដើម្បីបន្តជីវិតនយោបាយរបស់លោក
ឡើងវិញ។ការអំពាវនេះបានធ្វើឡើងតាមរយៈ លិខិតចំហរមួយដែលចេញដោយ ប្រធានគណបក្ស
គឺលោក សមរង្ស៊ី ចុះថ្ងៃទី ២០ ខែ កញ្ញានេះ។
តាមរយៈលិខិតនោះ លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់បានស្នើអោយបណ្តាអ្នកតំណាង​រាស្រ្ត គ្រប់ប្រទេសនៅទូទាំងពិភពលោក ចាត់វិធានការ ស្នើអោយរដ្ឋាភិបាលនៃបណ្តាប្រទេសទាំង​ឡាយនោះដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអោយលោកបានត្រឡប់ចូលមកក្នុងប្រទេសបន្ត​សកម្មភាពនយោបាយចាប់ផ្តើមកិច្ចការជាអ្នកតំណាងរាស្រ្តឡើងវិញ នៅក្នុងលក្ខខណ្ឌដែលអាច​ទទួលយកបានដែលមានគោលដៅចម្បងក្នុងការលើកកំពស់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងលិខិតដដែល លោក សម រង្ស៊ី បានលើកអំណះអំណាងមកបញ្ជាក់ថា លោកកំពុងត្រូវបំបិទ
សិទ្ធិ ទៅក្រោមយុទ្ធសាស្រ្តបំបិទអ្នកប្រឆាំង របស់គណបក្ស ដែលកំពុងកាន់អំណាច ដូចដែលគណ​បក្សនេះធ្លាប់ធ្វើទៅលើរូបលោកជាច្រើនលើករួចមកហើយ។
អ្នកយកព័ត៌មានយើង នៅមិនទាន់អាចទំនាក់ទំនងលោក ខៀវ កាញារិទ្ធិ អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា និង លោក ទិត សុធា អ្នកនាំពាក្យអង្គភាពពត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋ​មន្រ្តី ដើម្បីសុំការអធិប្បាយជុំវិញ ការអំពាវនាវរបស់ លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ នេះ​បាននៅឡើយទេ ។
សេចក្តី​អំពាវនាវរបស់ លោក សម​ រង្ស៊ី ធ្វើឡើងនៅក្រោយពេលដែល ប្រធាន ព្រឹទ្ធសភា លោក ជា ស៊ីម បដិសេធសំណើសុំអន្តរាគមន៍របស់គណបក្ស សមរង្ស៊ី ដែលចង់អោយមានការសម្រប
សម្រួលអោយលោក សម រង្ស៊ី បានចូលស្រុកវិញ។
ទាក់ទិននឹងសុំនុំរឿងព្រំដែននេះដែរ នៅព្រឹកម៉ិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកការ
ស្នើរបស់ប្រធានស្តីទី គណបក្ស សម រង្ស៊ី ដែលចង់ឲ្យមានការសម្របសម្រួលនយោបាយ ឲ្យលោក សម រង្ស៊ី បានចូលស្រុកវិញនោះថាជាការធ្វើតេស្តិ៍។
ដោយលើកឡើង ពីចំណារ របស់សម្តេច​ជា ស៊ីម ដែលមិនអាចជួយអន្តរាគមន៏ ករណីលោក សម រង្ស៊ី បាននោះនៅក្នុងពិធីសម្ពោធស្ពាន ព្រែកព្នៅ នៅព្រឹកម៉ិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រសិនបើសំណើបែបនោះ ដាក់មកលោកវិញ នោះលោកនាយករដ្ឋមន្រ្តី នឹងចារ ត្រឡប់ទៅវិញថា អាយ៉ងខ្ញុំគ្មានសិទ្ធិដោះស្រាយទេ ។
បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន​សែន ករណី លោក សម រង្ស៊ី ដកបង្គោលតំរុយព្រំដែន កម្ពុជា-វៀតណាម នឹងត្រូវលោកលើកយកទៅប្រាប់លោក អូបាម៉ា ប្រធានាធិបតីអាមេរិក នៅក្នុងជំនួបនៃរយះ
ពេល៤ថ្ងៃខាងមុខនេះ។ គឺជាជំនួបកិច្ចប្រជុំមេដឹកនាំ អាមេរិក អាស៊ាន៕

No comments:

Post a Comment

yes