មេដឹកនាំសហភាពការងារកម្ពុជា លោក អាត់ ធន់ នឹងដឹកនាំធ្វើកូដកម្មនៅតាមបណ្តារោងចក្រក្នុង
រាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែកញ្ញានេះក្នុងគោលបំណងទាមទារផលប្រយោជន៏អោយកម្មករ។
ការធ្វើកូដកម្មនេះគឺបន្ទាប់ពី សមាគមរោងចក្រកាត់ដេរ មិនព្រមធ្វើការចរចា ជាមួយ លោកអាត់ ធន់
បើទោះបីជាមានការស្នើសុំធ្វើការចរចាជាច្រើនដងយ៉ាងណាក៏ដោយ។ សូមជុំរាបថា កូដកម្មរបស់
កម្មករពីថ្ងៃទី១៣ដល់ថ្ងៃ១៨ខែកញ្ញា គឺដើម្បីទាមទារប្រាក់ទ្រទ្រង់ជីវភាពរឺសុខភាព ចំនួន៩៣ដុល្លារ
សហរដ្ឋអាមេរិក ប្រាក់អតីតភាពការងារ២ដុល្លារក្នុងមួយឆ្នាំប្រាក់បាយថែមម៉ោង១០០០រៀលក្នុងមួយ
ម៉ោងនឹងប្រាក់រង្វាន់ការងារ១០ដុល្លារក្នុងមួយខែ។ទីតាំងរោងចក្រសំខាន់ដែលត្រូវធ្វើកូដកម្មមាន
ប្រមាណ៤០កន្លែង។
No comments:
Post a Comment
yes