សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 19, 2010

ការស្វែងរកអន្តរាគមន៏របស់អនុប្រធាន គណបក្ស សម រង្ស៊ី លទ្ធផលគឺសូន្យ

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅនេះបានដាក់លិខិតមួយច្បាប់ទៅលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ដើម្បីសុំឲ្យលោក ជា ស៊ីម ជួយធ្វើអន្តរាគមន៏ដើម្បីឲ្យប្រធានរបស់ខ្លួនគឺលោក សម រង្ស៊ី បានវិលត្រឡប់ចូលមកក្នុងប្រទេសវិញ
ដោយលោកបានហៅរឿងរបស់លោក សម រង្ស៊ី​ថាជារឿងនយោបាយ។ ប៉ុន្តែទោះជាយ៉ាងណាក្តីការ
ស្វែងរកអន្តរាគមន៏របស់លោក គង់ គាំ ត្រូវបានលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១៧ កន្លងទៅនេះបានធ្វើការឆ្លើយតបចំពោះការស្វែងរកអត្តរាគមន៏របស់លោក គង់ គាំ ដើម្បីឲ្យលោកជួយ
នោះត្រូវបានលោក ជា ស៊ីម បដិសេធន៏ហើយឆ្លើយថា សំណុំរឿងរបស់លោក សម រង្ស៊ី កំពុងស្ថិតនៅ
ក្នុងសមត្ថកិច្ចរបស់តុលាការដែលជាអំណាចត្រូវបានបែងចែកដាច់ពីអំណាចនីតិប្រតិបត្តិ និងអំណាច
នីតិប្បញ្ញត្តិ ដូច្នេះលោកគ្មានសិទ្ធិអីហ៊ានលូកដៃចូលនោះទេ។ សរុបសេចក្តីមក ការស្វះស្វែងនិងការ
ប្រឹងប្រែងរបស់លោក គង់ គាំ ដើម្បីឲ្យមេបក្សរបស់ខ្លួនបានវិលមកចូលស្រុកវិញ និងឲ្យរួចពីទោស
ទាន់នោះគឺជារឿងអត់ប្រយោជន៏ និយាយរួមលទ្ធផលគឺសូន្យ។

No comments:

Post a Comment

yes