សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 9, 2010

របាយការណ៏ស្តីពីៈការធ្វើទារុណកម្ម
នៅកម្ពុជាត្រូវបានផ្សព្វផ្សាយ
និងបញ្ឆូនទៅអង្គការសហប្រជាជាតិ

អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជាបានធ្វើការផ្សព្វផ្សាយ
របាយការណ៏រួមមួយដែលមានកំរាស់៤៥ទំព័រស្តីពី ទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម
ឯទៀត ដែលឃោរឃៅ អមនុស្សធម៏ បន្ទាបបន្ថោក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។របាយការណ៏
នេះត្រូវបានផ្សព្វផ្សាយជាសាធារណះនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១០។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានច្រាន
ចោលចំពោះរបាយការណ៏ស្តីពី ទារុណកម្មនៅកម្ពុជា ដែលចេញដោយក្រុមអង្គការក្រៅរដ្ឋាភិបាល
ដោយបានអះអាងថា ជារបាយការណ៏ភូតកុហកគ្មានការពិត។ ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម
អាដហុកលោក ចាន់ សូវ៉េត បានអោយដឹងថា នៅមុនការត្រួតពិនិត្យមើលស្ថានភាពនៃប្រទេសកម្ពុជា
ដោយគណះកម្មាធិការប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិនៅឯកិច្ចប្រជុំលើកទី៤៥
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១០ នាំទីក្រុងហ្សឺណែវ ក្រុមអង្គការក្រៅរដ្ឋាភិបាលអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា
អោយប្រតិបត្តិកាតព្វកិច្ចរបស់ខ្លួនអនុលោមទៅតាមអនុសញ្ញាប្រឈាំងទារុណកម្មអោយបានពេញ
លេញ។ ហើយអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាបានបញ្ឆូនរបាយការណ៏ស្របរួមគ្នាមួយទៅកាន់
គណកម្មាធិការប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិដើម្បីផ្តល់នូវការវិភាគរួមគ្នាមួយពីតួអង្គ
សង្គមស៊ីវិលក្នុងស្រុកសំដៅលើកកំពស់ការយល់ដឹងពីស្ថានភាពនៃអំពើទារុណកម្មនិងការប្រព្រឹត្ត
មិនគម្បីនានានៅកម្ពុជាព្រមទាំងបញ្ហាសំខាន់ៗដទៃទៀតពាក់ព័ន្ធអនុសញ្ញាប្រឆាំងអំពើទារុណកមុ្ម។
លោក ចាន់ សូវ៉េតណ បានលើកឡើងថា របាយការស្របរបស់សង្គមស៊ីវិលបង្ហាញថា
រយះពេល១៨ឆ្នាំ
បន្ទាប់ពីកម្ពុជាបានផ្តល់សច្ចាប័នទៅលើអនុសញ្ញាប្រឆាំងទារុណកម្ម ស្ថានភាពទារុណកម្ម និងអំពើ
ទារុណកម្ម អមនុស្សធម៏ ឬការបន្ទាបបន្ថោកផ្សេងៗនៅកម្ពុជាគួរអោយព្រួយបារម្មដដែល។មន្រ្តីអ្នកនាំ
ពាក្យអង្គភាពព័ត៏មានប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្ត្រីលោក ទិត សុធា បានមានប្រសាសន៏
ប្រតិកម្មថា របាយការណ៏របស់ក្រុមអង្គការក្រៅរដ្ឋាភិបាលគឺជាការកុហកបោកប្រាស់ដើម្បីបំភ័ន្តមតិ
សាធារណជន ហើយមិនមានសុក្រិតភាពនោះទេ និងដើម្បីគាប់គន់ម្ចាស់ជំនួយតែប៉ណ្ណោះ។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមានតែការទទួលសាទរពីប្រទេសម្ចាស់ជំនួយនិងទទួលការគាំទ្រថែមទៀត
ផងដោយសារតែគេសម្លឹងឃើញការពិតពីកម្ពុជា។

No comments:

Post a Comment

yes