ភ្នំពេញ៖ ភាពភ្ញាក់ផ្អើល បានកើតឡើង ទាំងបណ្តាញ ព័ត៌មាន ក្នុងស្រុកនានា និងជាពិសេសមជ្ឈដ្ឋានមហាជនទូទៅ បាននឹងកំពុងតែជ្រួលច្របល់ និងសួរដេញដោលគ្នាទៅវិញទៅមក ទាក់ទិនទៅនិងព័ត៌មានវីដេអូសិច VideoClip Sex របស់តារាសម្តែង មាស សម្ផស្ស នៅពេលដែលបណ្តាព័ត៌មានក្នុងស្រុក បានចុះផ្សាយពីរឿងរ៉ាវខាងលើនេះ។ ជុំវិញព័ត៌មាននេះត្រូវ បានគេបង្ហើបឲ្យដឹងថា មានជនខិលខូចមួយចំនួន បាននិងកំពុងតែបង្កនូវភាពចលាចល ដោយបានកាត់ត រូបភាពវីដេអូសិច ភ្ជាប់ជាមួយ និងរូបភាពតារាចម្រៀង មាស សម្ផស្ស ។
ជុំវិញព័ត៌មាននេះបាននិងកំពុងតែក្លាយជាទីចាប់អារម្មណ៍របស់មហាជនទូទៅ ហើយគិតថា វាជាព័ត៌មានប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ របស់តារាសម្តែង មាស សម្ផស្ស ។ ថ្មីៗនេះបន្ទាប់ពីរឿងរ៉ាវ រូបភាពសិចស៊ី របស់តារាចម្រៀង ឆៃ លីដាឡែន បានធ្វើឲ្យរង្គើមជ្ឈដ្ឋានសិល្បៈ ក្នុងការរិះគន់ហើយនោះ ស្រាប់តែថ្មីៗនេះ បែរជាលេចធ្លាយព័ត៌មានអាស្រូវ ប៉ះលើស្រីស្រស់ មាស សម្ផស្ស ជាថ្មីម្តងទៀត ។
ទាក់ទិនទៅនិងព័ត៌មាន ដែលកំពុងតែលេចឮពីមាត់មួយទៅមាត់មួយនេះ អ្នកយកព័ត៌មានយើងបានទាក់ទងទៅតារា មាស សម្ផស្ស ប៉ុន្តែពុំបានសម្រេចទេ ដោយនាងកំពុងរវល់ថតរឿង នៅឯខេត្តរតនគីរី ។ ទោះបីជាយ៉ាងណានាងបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា នាងហ៊ានស្បថ រូបនាងមិនធ្វើ ទង្វើដ៏ថោកទាបនេះឡើយ នាងគិតថា នេះគឺជាល្បិចកលជនខិលខួច ដែលមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសលើរូបនាង ។
មាស សម្ផស្ស បានបន្ថែមដោយធ្ងន់ៗទៀតថា នាងមិនធ្វើអ្វីឆ្កូតៗបែបនេះឡើយ ហើយក៏គ្មានរូបភាពអាសអាភាសណាមួយ កើតឡើងចំពោះនាងដែរ។ មាស សម្ផស្ស កំពុងតែរិះរកមធ្យោបាយ និងរកឲ្យឃើញជនខិលខូចទាំងនោះ ដើម្បីចាត់ការទៅតាមច្បាប់ ពោលគឺនាង នឹងប្តឹងអ្នកដែលកាត់តចុះផ្សាយវីដេអូឃ្លីប បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង ។
គួរបញ្ជាក់ថាវីដេអូឃ្លីបដែលត្រូវបានគេបង្ហោះនោះមានរយៈពេល៣នាទី និង៣៦វិនាទី ទំហំ១៣MB និងត្រូវចុះផ្សាយក្នុងគេហទំព័រក្នុងស្រុកមួយ ដោយដាក់ចំណងជើងសំណួរថា “ វីដេអូឃ្លីបសិច របស់តារាចម្រៀង មាស សម្ផស្ស ? ” ។ បើពិនិត្យមើលវីដេអូសិចជាង៣នាទីនេះ ពីដំបូងគេសង្កេត ឃើញរូបតារា ចម្រៀង មាស សម្ផស្ស ពិតមែន ប៉ុន្តែប្រហែលបន្តិចត្រូវបានគេកាត់បញ្ចូលតួអង្គផ្សេង ដែលមានរូបរាងស្រដៀង និង មាស សម្ផស្ស បេះបិទហើយត្រូវ បានគេបង្ហោះក្នុង គេហទំព័រក្នុង ស្រុក មួយ បង្កឲ្យភាពភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណា មាស សម្ផស្ស នៅ តែអះអាង និងច្រានចោលព័ត៌មាន ទាក់ទងទៅនិងវីដេអូឃ្លីបនេះទាំងស្រុង ថាមិនមែន ជារូបនាង នោះទេ ៕
DAP-NEWS
No comments:
Post a Comment
yes