ទីភ្នាក់ងារ អ៊ីតាតាស់ របស់ប្រទេសរូស្ស៊ី
និងទីភ្នាក់ងារ អាកាប៉េ របស់ប្រទេសកម្ពុជា
ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សហប្រតិបត្តិការព័ត៏មាន

ការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៏មានលោក ខៀវ កាញារីទ្ធ និងឯកអគ្គរាជទូតរូស្ស៊ី ប្រចាំប្រ
ទេសកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៏មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៏ថា ការចុះហត្ថលេខា
រវាងទីភ្នាក់ងារ អាកាប៉េ និងអ៊ីតាតាស់ គឺដើម្បីអោយប្រជាពលរដ្ឋកម្ពុជា យល់ពីជំហរការបរទេស និងគោលនយោបាយរបស់រដ្ឋាភិបាលរូស្ស៊ី។ ហើយលោកមានជំនឿថា កិច្ចសហប្រតិបត្តិការនេះ
និងមានប្រយោជន៏ទាំងសង្ខាងរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតរូស្ស៊ីប្រចាំកម្ពុជា បានមានប្រ
សាសន៏ថា កិច្ចព្រមព្រៀងនេះមានសារះសំខាន់ណាស់ពីការទទួលព័ត៏មានពីប្រទេសទាំងពីរស្ថានទូត
និងធ្វើអ្វីៗទាំងអស់អាស្រ័យលើលទ្ធភាពដើម្បីពង្រីកវត្តមានសារព័ត៏មានរូស្ស៊ី នៅក្នុងប្រទេសកម្ពុជា។

កម្ពុជា ជាប្រទេសដែលចាប់អារម្មណ៏ និងអាថ៏កំបាំង និងដើម្បីអោយប្រជាពលរដ្ឋរូស្ស៊ី បានដឹងពី
ព្រឹត្តិការណ៏នៅក្នុងប្រទេសកម្ពុជា។ សូមជម្រាបថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សហប្រតិបត្តិការព័ត៏មានរវាងទីភ្នាក់ងារ អាកាប៉េ របស់ប្រទេសកម្ពុជា និងអ៊ីតាតាស់ របស់ប្រទេស រូស្ស៊ី គឺដើម្បីអោយប្រជាពលរដ្ឋនៃប្រទេសទាំងពីរ
មានការយល់ដឹងពីព័ត៏មាន និងព្រឹត្តិការណ៏ដែលកើតមានឡើង៕
No comments:
Post a Comment
yes