សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 22, 2010

គណបក្សប្រឆាំងគ្រោងដាក់របាយការណ៏ពីបញ្ហាព្រំដែន
កម្ពុជា វៀតណាម ទៅព្រះមហាក្សត្រ ទៅរដ្ឋសភា
និងទៅរាជរដ្ឋាភិបាល

លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១០​បានប្រាប់ឱ្យដឹងថា បន្ទាប់ពីបានចុះទៅពិនិត្យមើលបង្គោលព្រំដែនខ្មែរ និង ប្រទេស​វៀតណាម កាលពីសប្តាហ៍កន្លងមកនេះនៅស្រុកមេមត់ ខេត្តកំពង់ចាម ពួកគេបានរកឃើញការបាត់​ភូមិរបស់ខ្មែចំនួន១៤ នៅក្នុងចំណោម៣ឃុំ ។​
​លោកសុន ឆ័យ អះអាងថា ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី​ដែលបានចុះទៅមើល​ព្រំដែននោះបានធ្វើលិខិតចប់រួចរាល់ហើយ ដែលគ្រោងនឹងដាក់ទៅស្ថាប័នកំពូលរបស់ជាតិនៅចុង​សប្តាហ៍នេះ។ លោក សុន ឆ័យ បន្តថានៅក្នុងអត្ថន័យលិខិតដែលនឹងដាក់ទូលថ្វាយព្រះករុណា​ព្រះមហាក្សត្រផងដែរនោះ ក្រុមអ្នកតំណាងរាស្ត្របានស្នើសុំដល់រាជរដ្ឋាភិបាល ធ្វើការឆ្លើយបំភ្លឺដល់​អ្នកតំណាងរាស្ត្រ ជុំវិញដំណើរការបោះបង្គោលព្រំដែនគោក ជាមួយនិងប្រទេសវៀតណាមដែលធ្វើឲ្យ
បាត់បង់ដីស្រែរបស់ពលរដ្ឋខ្មែរ។ លោកបន្តថា អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បាននប្រើ
ឧបករណ៍បច្ចេកទេសវាស់ត្រឹមត្រូវហើយមិនចេះតែថានោះទេ។​
​ ចំនែកឯលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មកាទទួលបន្ទុកកិច្ចការព្រំដែនរបស់រាជ
រដ្ឋាភិបាលកម្ពុជា ធ្លាប់បានមានប្រសាសន៍អះអាងថា ការបោះបង្គោលព្រំដែនគោក ជាមួយប្រទេស
វៀតណាម គឺធ្វើតាមបច្ចេកទេសតាមកិច្ចព្រមព្រៀងព្រំដែន និងគោរពតាមផែនទីដែលតម្កល់នៅ
អង្គការសហប្រជាជាតិ ហើយការបោះបង្គោលព្រំដែនពុំមានបាត់ទឹកដីខ្មែរនោះឡើយ​។​

No comments:

Post a Comment

yes