សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 23, 2010

សភាថៃមិនហ៊ានសន្យាជាមួយសភាកម្ពុជា
ពីការអនុម័តកិច្ចព្រមព្រៀងព្រំដែន

ភ្នំពេញ: លោក ងួន ញ៉ឹល ប្រធានស្តីទីរដ្ឋសភា បានជំរុញឲ្យសភាថៃ អនុម័តកិច្ចព្រមព្រៀងព្រំដែន​រវាង ប្រទេសទាំងពីរ ដែលរដ្ឋាភិបាលទាំងពីរ បានចុះហត្ថលេខារួចហើយ។ ការជំរុញនេះបានធ្វើឡើង
ក្នុងពេលជួបជាមួយប្រតិភូសភាមិត្តភាពថៃ កម្ពុជា នៅរសៀលថ្ងៃទី ២៣ ធ្នូ នេះនៅឯមន្ទីររដ្ឋសភា
ជាតិ។​
​គណៈប្រតិភូសភាមិត្តភាពថៃ កម្ពុជា ដឹកនាំដោយ លោក ជីធីផតវា រីយ៉ារ៉ូស បានមកបំពេញ ទស្សនកិច្ចនៅកម្ពុជា និង បានចូលជួបជាមួយលោក ងួន ញ៉ឹល ប្រធានស្តីទីសភាកម្ពុជា ដើម្បីពិភាក្សា
ការងារមួយចំនួន។ ក្នុងឧិកាសនោះ ប្រធានស្តីទីសភាកម្ពុជា បានជំរុញជាថ្មីទៀត ឲ្យសមភាគីថៃ​អនុម័តកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលទាំងពីរ សម្រេចរួចហើយដោយរង់ចាំតែការអនុម័ត ពីសភាថៃ​តែប៉ុណ្ណោះ។ តែសភាថៃ ដូចជាមិនបានសន្យាអ្វីជាក់លាក់ឡើយ ។
​យ៉ាងណាក៏ដោយ ភាគីទាំងពីរសុទ្ធតែបានឲ្យតម្លៃដល់ភាពសំខាន់នៃការរស់នៅក្នុងឋានៈ ជាអ្នកភូមិ
ផងរបងជាមួយគ្នាប្រកបដោយសុខសន្តិភាព ។ លោក ងួន ញឹល អះអាងថា ទស្សនកិច្ចរបស់ប្រតិភូ សភាមិត្តភាពថៃ កម្ពុជា នៅពេលនេះបានបញ្ជាក់ថាប្រទេសទាំងពីរកំពុងតែកសាងទំនាក់ទំនងល្អ ជាមួយគ្នា​៕

No comments:

Post a Comment

yes