សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 23, 2010

លោក រ៉ុង ឈុន និងទៅមើលបង្គោលព្រំដែន
លេខ១៣០ ១៣១ នៅខេត្តព្រៃវែង


សកម្មជនដែលតាមឃ្លាំមើលពីបញ្ហាព្រំដែននៃប្រទេសកម្ពុជា ប្រធានសមាគមគ្រូបង្រៀនកម្ពុជា
ឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន គ្រោងនិងដឹកនាំសមាជិករបស់ខ្លួន
ចុះទៅពិនិត្យមើលបង្គោលព្រំដែន កម្ពុជា វៀតណាម លេខ១៣០ និងលេខ១៣១ដែលស្ថិតនៅឃុំ
ក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាដើមសប្តាហ៏ទីមួយ ខែមករា ឆ្នាំ២០១១ ខាងមុខនេះ។
លោក រ៉ុង ឈុន ធានសមាគមគ្រូបង្រៀនកម្ពុជា
ឯករាជ្យបានអោយដឹងថា ការចុះទៅពិនិត្យមើល
បង្គោលព្រំដែននៅស្រុកកំចាយមារ ខេត្តព្រៃវែង គឺដើម្បីចង់ដឹងការពិតថាតើ ការបោះបង្គោលព្រំដែន
កម្ពុជា វៀតណាម ចូលក្នុងដីរបស់ប្រជាពលរដ្ឋ
យ៉ាងណា។ ចំនែកឯប្រធានគណកម្មាការព្រំដែន
កម្ពុជា លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង មិនធ្វើ
អត្ថាធិប្បាយទេ ចំពោះការចុះទៅពិនិត្យមើលបង្គោលព្រំដែនកម្ពុជាវៀតណាមពីសំណាក់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។

No comments:

Post a Comment

yes