ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន
ត្រូវបានតែងតាំងជាមេបញ្ឆាការរង
កងទ័ពជើងគោក

ប្រភពព័ត៏មានពីមន្ត្រីយោធាជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា លោកឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត មេបញ្ឆាការនៃបញ្ឆាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេរវកម្ម និងជាប្រធាននាយកដ្ឋានពិសេស នៃលេខាធិការដ្ឋានគណះកម្មាការជាតិប្រឆាំងភេរវកម្ម ត្រូវបាន
តែងតាំងជាអគ្គមេបញ្ឆាការរង នៃបញ្ឆាការដ្ឋានកងទ័ពជើងគោក កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១០ ដោយបន្ថែមលើមុខងារបច្ចុប្បន្ន។មន្រ្តីជាន់ខ្ពស់ដដែលបានបន្តថា ការតែងតាំងនេះគឺជាផ្លូវការហើយ
នៅតែរង់ចាំការប្រកាសជាសាធារណះតែប៉ុណ្ណោះ ពីព្រោះមានមន្ត្រីមួយចំនួននៅមិនទាន់បានដឹង
ពីការតែងតាំងលោកឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត ជាមេបញ្ឆាការរងកងទ័ពជើងគោកនៅឡើយទេ។
សូមជម្រាបថា លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត កូនប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានមុខងារដូចជា មេបញ្ឆាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេរវកម្ម និងជាប្រធាន
នាយកដ្ឋានពិសេស នៃលេខាធិការដ្ឋានគណកម្មាធិការជាតិប្រឆាំងភេរវកម្ម (ថ្ងៃ២៩ មករា ២០០៨)។ ហើយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០០៩ ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ត្រូវបានតម្លើងឋានន្តរស័ក្តិ
ជាឧត្តមសេនីយ៏ត្រីនាយអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ។ នៅថ្ងៃទី០១ ធ្នូឆ្នាំ២០១០ ត្រូវបាន
តម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៏ទោនាយទាហានជាន់ខ្ពស់នៃកងខេមរភូមិន្ទ។នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ ឧត្តមសេនីយ៏ទោ ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ឆាការរង នៃបញ្ឆាករាដ្ឋានអង្គរក្ស និងជានាយសេនាធិការចម្រុះអគ្គបញ្ឆាការដ្ឋាន។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០ ឧត្តមសេនីយ៏ទោ ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ឆាការរង នៃបញ្ឆាការដ្ឋានកងទ័ពជើងគោក៕
No comments:
Post a Comment
yes