អាដហុក គាទ្រកំណត់ទូតក្រសួងការបរទេសកម្ពុជា
ស្តីបន្ទោសទាហ៊ានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរ
បើតាមការអះអាងរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កំណត់ទូតដែលក្រសួងការបរទេសកម្ពុជា ផ្ញើរទៅក្រសួងការបរទេសថៃ ស្តីពីការប្រើអំពើហិង្សាបាញ់
សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលទៅក្នុងទឹកដីថៃត្រូវបានក្រសួងការបរទេសខ្មែរបញ្ជូនទៅ
ក្រសួងការបរទេសថៃកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ។
ក្រសួងការបរទេសថៃកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ។
បើតាមការអះអាងរបស់លោក ចាន់ សុវ៉េត មន្រ្តីអង្កការសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា នៅឆ្នាំ
២០១០នេះ ប្រជាពលរដ្ឋខ្មែរត្រូវទាហ៊ានថៃបាញ់សម្លាប់មានចំនួន១៦ករណី កើនឡើងច្រើនជាងឆ្នាំ
២០០៩ កន្លងមកនេះ ។ ជាមួយគ្នានោះដែរលោក ចាន់ សុវ៉េត បានសុំឲ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌
ដល់ពលរដ្ឋខ្មែរដែលត្រូវបានទាហ៊ានថៃចាញ់សម្លាប់តាមរយៈរដ្ឋាភិបាលថៃ ហើយជាមួយគ្នានោះដែរ
សូមឲ្យមានការផ្តន្ទាទោសទៅដល់ជនល្មើសថៃដែលបានបាញ់សម្លាប់ពលរដ្ឋខ្មែរនៅតាមបណ្តោយ
ព្រំដែននាពេលកន្លងមក ហើយនិងសុំឲ្យរដ្ឋាភិបាលមានវិធានការទប់ស្កាត់ពលរដ្ឋខ្មែរកុំឲ្យមានការ
លួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ដែលជាការផ្សងព្រេងអាយុជីវិតទៅប្រថុយនិងការស្វែង
រកប្រាក់ចំណូលដ៏តិចតួច និងសុំឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនមុខរបរផ្គត់ផ្គង់ដើមទុនដើម្បីប្រជាពលរដ្ឋ
ខ្មែរប្រកបរបរចិញ្ចឹមជីវិតប្រសើរជាងការផ្សងព្រេងដាក់ដើមទុនជិវិតស្វែងរកការងារធ្វើនៅក្នុងទឹកដីថៃ៕
No comments:
Post a Comment
yes