សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 29, 2010

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់ជំនួយ
ធនាគារពិភពលោកមានការយឺតយ៉ាវ
ក្នុងការសាងសង់បណ្ណាល័យ


នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការរិះគន់ជំនួយ
ថវិការរបស់ធនាគារពិភពលោកដែលផ្តល់តាមរយៈក្រសួងអប់រំដើម្បីសាងសង់បណ្ណាល័យ នៅក្នុង
បរិវេនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលចំណាយអស់ជាង១លានដុល្លា ប៉ុន្តែមកដល់ពេលនេះ
ថវិការនោះគឺពុំទាន់ធ្លាក់មកទេ ហេតុនេះហើយធ្វើឲ្យការសាងសង់បណ្ណាល័យគឺមានការយឺតយ៉ាវ
បើសរុបមកគឺមានរយៈពេល៤ឆ្នាំហើយ។ បើតាមការអះអាងរបស់លោក អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួង
អប់រំ បានប្រាប់ជំរាបទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាសំណង់អាគារបណ្ណាល័យដែលជាជំនួយ
របស់ធនាការពិភពលោកនេះ អាចនិងសាងសង់រួចនៅអម្លុងខែមេសា ឆ្នាំ២០១១ ។ ជាមួយគ្នានោះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់សំណង់សាងសង់បណ្ណាល័យនៅក្នុងសាកលវិទ្យាល័យ
ភូមិន្ទភ្នំពេញនេះថាមានការយឺតយ៉ាវជាងការសាងសង់អាគារសន្តិភាពដែលបានសាងសង់រួចទៅ
ហើយនោះឆ្ងាយដាច់ស្រឡះណាស់ ៕

No comments:

Post a Comment

yes