លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស ហ៊្វុន ស៊ិនប៉ិច បានឲ្យដឹងថា សម្តេចក្រុមព្រះមិនគួរវិល
ចូលធ្វើនយោបាយវិញទេ ហើយនយោបាយបង្រួបបង្រួមរបស់សម្តេចក្រុមព្រះ ហ៊្វុនស៊ិនប៉ិច៨១ គឺមិនអាចធ្វើទៅបាននោះទេ ដោយការបង្រួបបង្រួម ហ៊្វុនស៊ិនប៉ិច៨១ ហាក់បីដូចជាស្ថិតនៅលើ
កំណាត់ផ្លូវវែងឆ្ងាយសំបើមណាស់។ លោក ញឹក ប៊ុនឆៃ បានបន្តរទៀតថា សម្តេចក្រុមព្រះគួរតែ
ធ្វើកិច្ចការមនុស្សធម៌ ពីព្រោះព្រះអង្គជាប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រវាប្រសើរជាង។ ហើយលោក ញឹក ប៊ុនឆៃ បានបន្តរថា សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ មិនអាចបង្រួបបង្រួម ហ៊្វុន ស៊ិនប៉ិច ឬបង្រួបបង្រួមអ្នកគាំទ្ររបបរាជានិយមបានវិញឡើយ។ សូមជំរាបថា មកដល់ពេលនេះលោក ញឹក ប៊ុនឆៃ បានបង្ហាញជំហរថា គ្មានសញ្ញាវិជ្ជមានណាមួយដែរមេដឹកនាំ ហ៊្វុនស៊ិនប៉ិច ចរចារជាមួយ
សម្តេចក្រុមព្រះ ដើម្បីរួបរួមបង្កើត ហ៊្វុនស៊ិនប៉ិច៨១ តាមគោលបំណងរបស់ព្រះអង្គបានទេ។ លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្ស នរោត្តម រណឬទ្ធិ បានឲ្យដឹងផងដែរថា ប្រសិនបើសម្តេចក្រុមព្រះ
មិនអាចរួបរួម ហ៊្វុនស៊ិនប៉ិច៨១ បានគឺសម្តេចក្រុមព្រះរួបរួមនៅក្នុងក្របខណ្ឌគណបក្ស នរោត្តម រណឬទ្ធិ ដែលជាជំរើសចុងក្រោយរបស់ព្រះអង្គ ពីព្រោះមានឥស្សរៈជនមួយចំនួនដែលស្រលាញ់
នយោបាយកណ្តាលនិងជាអ្នកគាំទ្ររបបរាជានិយម គឺគេនិងចូលមករួបរួមជាមួយនិងសម្តេចក្រុមព្រះ ។ លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្ស នរោត្តម រណឬទ្ធិ បានបន្តរទៀតថា គោលជំហររបស់
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ គឺបង្រួបបង្រួម ហ៊្វុនស៊ិនប៉ិច៨១ ដោយរក្សាជំហរ ហ៊្វុនស៊ិនប៉ិច ដើមដែលបង្កើតដោយសម្តេចឪ កាលពីនៅក្នុងរបបតស៊ូនៅជាយដែន ៕
No comments:
Post a Comment
yes