សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បង្ហាញមុខក្នុងសមាជប្តូរឈ្មោះរបស់គណបក្ស ជាតិនិយម នៅថ្ងៃ
ទី១១ ខែធ្នូ ក្នុងមជ្ឈមណ្ឌលទួលគោក(ខាងកើតផ្សារ មាន់អាំង)។ ការធ្វើសមាជនេះគឺដើម្បីប្តូរឈ្មោះ
គណបក្ស ជាតិនិយម ទៅជាគណបក្ស នរោត្តម រណឬទ្ធិ ដែលជាព្រះនាមផ្ទាល់របស់សម្តេចក្រុមព្រះ។
សូមជម្រាបថា ការធ្វើសមាជប្តូរឈ្មោះគណបក្ស ជាតិនិយម នៅថ្ងៃទី១១ ខែធ្នូ គឺបានកើតឡើងបន្ទាប់
ពីសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ អតីតប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច បណ្តេញចេញពីតំណែង
បានប្រកាសជាសាធារណះនៅចំពោះមុខប្រជាពលរដ្ឋនៅខេត្តកំពង់ចាមកាលពីថ្ងៃទី០៤ ខែធ្នូ ថាព្រះអង្គយាងចូលក្នុងឆាកនយោបាយវិញដើម្បីជួយកសាងប្រទេសជាតិ។គួររំលឹកថា កាលពីថ្ងៃ
ទី៣១ ខែមករា ឆ្នាំ២០០៩ សម្តេចក្រុមព្រះ បានចេញសារលិខិតជាផ្លូវការដោយបានប្រកាសថា
ព្រះអង្គសម្រេចចិត្តឈប់ធ្វើនយោបាយ និងបានលាលែងពីប្រធានគណបក្ស នរោត្តមរណឬទ្ធិ ។
សម្តេចក្រុមព្រះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០០៨ បានសុំលាលែងចេញពីប្រធានគណបក្ស
នរោត្តម រណឬទ្ធិ និងអោយដកព្រះនាម ព្រះឆាយាល័ក្ខ របស់ព្រះអង្គចេញពីឈ្មោះ និងរូបសញ្ញា
គណបក្ស នរោត្តម ឬណឬទ្ធិ ដើម្បីបញ្ចៀសនូវការរិះគន់អំពីភាពមិនដាច់ស្រឡះ និង ការជាប់ពាក់ព័ន្ធ
ផ្នែកនយោបាយ។ ការលាលែងរបស់ទ្រង់ រណឬទ្ធិ គឺបន្ទាប់ពីត្រូវបានព្រះមហាក្សត្រ ព្រះបាទសម្តេច
ព្រះបរមនាថ នរោត្តមសីហមុនី តែងតាំងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៨ មានឋានះស្មើនាយករដ្ឋមន្ត្រី។ហើយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៩
គណបក្ស នរោត្តម រណឬទ្ធិ បានធ្វើសមាជប្តូរឈ្មោះទៅជាគណបក្ស ជាតិនិយម និងប្តូររូបសញ្ញាបក្ស
ពីរូបសម្តេច ក្រុមព្រះ ដាក់រូបផែនទីជំនួសវិញ។ មុនីរាជ
No comments:
Post a Comment
yes