បញ្ចូលគ្នារវាង NRP+FUN=FUN81
គណបក្ស ហ្វ៊ុនស៊ិនប៉ិចបណ្តេញចេញពីបក្ស និងជា
ប្រធានគណបក្ស នរោត្តម រណឬទ្ធិ បានមានបន្ទូល
នៅថ្ងៃទី១១ ខែធ្នូ ក្នុងសមាជប្តូរឈ្មោះគណបក្ស ជាតិនិយម ទៅជាគណបក្ស នរោត្តម រណឬទ្ធិថា
“ សង្ឃឹមថាមិនយូរប៉ុន្មានក្រោយពីក្រសួងមហា
ផ្ទៃទទួលស្គាល់គណបក្ស នរោត្តម រណឬទ្ធិ រួចហើយនិងជួបជុំគ្នាចុះហត្ថលេខាដើម្បីធ្វើសមាជបង្កើត
គណបក្ស ហ្វ៊ុនស៊ិនប៉ិច៨១ ដោយលោក កែវ ពុទ្ធរស្មី (ប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច) ឯកភាពអោយ
ព្រះអង្គធ្វើជាប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច៨១ “។ ហើយការបង្កើតឡើងគណបក្ស នយោបាយ
រាជានិយមឡើងវិញ(ហ្វ៊ុនស៊ិនប៉ិច៨១) និងធ្វើពិធីសារទៅឲ្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដើម្បីអោយ
ពិនិត្យ។ប្រធានគណបក្ស នរោត្តម រណឬទ្ធិ ដែលត្រូវបានសមាជជ្រើសតាំងជាប្រធាន សម្តេចក្រុម
ព្រះ នរោត្តមរណឬទ្ធិ បានមានបន្ទូលថា “អាទិភាពធំដែលព្រះអង្គវិលចូលនយោបាយវិញគឺក្នុងទិស
ដៅឃើញអ្នករាជានិយម អ្នកសីហនុនិយម នៅរប៉ាត់រប៉ាយ”។
ព្រះអង្គម្ចាស់ រណឬទ្ធិបានបង្ហាញពីជំហររបស់
គណបក្ស នរោត្តម រណឬទ្ធិ ទៅកាន់សមាជិក
ក្រុមប្រឹក្សាជាតិគនបក្សទាំង២៤ ខេត្ត រាជធានី
ថា “ គណបក្ស នរោត្តម រណឬទ្ធិ មខ្លួនរួចជាស្រេច
សហការជាមួយគណបក្ស ប្រជាជនកម្ពុជា ដើម្បីធ្វើ
សហប្រតិបត្តិការជាមួយគណបក្ស កាន់អំណាច”។ដោយព្រះអង្គបានលើកឡើងថាដោយសារតែ
គណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី លោក ញឹក ប៊ុនឆៃ ពុំមានលទ្ធភាពប្រមែប្រមូលអ្នករាជា
និយមពិតប្រាកដឲ្យបានមូលត្រកូលឡើងវិញបានទេ។សូមជម្រាបថា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណះថា យកគណបក្ស ហ្វ៊ុនស៊ិនប៉ិច ធ្វើជាដៃគូរក្នុងរដ្ឋាភិបាល៕
ដោយ មុនីរាជ
No comments:
Post a Comment
yes