ជំរុំជនភៀសខ្លួន UNHCR នៅកម្ពុជានិងត្រូវបិទ
នៅថ្ងៃទី០១ មករា២០១១ ខាងមុខនេះ
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតជូនដំណឹង
ទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនភៀសខ្លួនប្រចាំនៅក្នុង
ប្រទេសកម្ពុជា ស្តីអំពីការបិទជំរុំភៀសខ្លួន( UNHCR ) នៅដើមខែក្រោយនេះ។សូមជម្រាបថា ស្នាក់ការការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(យូអិនអេចស៊ីអ័រ)នៅក្នុងប្រទេសកម្ពុជាត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០០៥។ ការបង្កើតនេះគឺក្នុងគោលបំណង
ដើម្បីជួយដល់ជនភៀសខ្លួនដែលរត់មកពីប្រទេសមួយចំនួនក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ
ដោយសារតែអ្នកទាំងនោះបានធ្វើការរិះគន់វាយប្រហារទៅលើរដ្ឋាភិបាលប្រទេសរបស់ខ្លួនឬក៏ជេរប្រមាថទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទាក់ទងទៅនិងការដឹកនាំប្រទេស។យោងតាមលិខិត
របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១០ ផ្ញើទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានឲ្យដឹងថា ជំរុំជនភៀស
ខ្លួនរបស់យូអិនអេចស៊ីអ័រ(UNHCR)និងត្រូវបិទនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១១។ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិបានធ្វើសេចក្តីថ្លែង បន្ថែមទៅកាន់ការិយាល័យជនភៀសខ្លួននៃអង្គការ
សហប្រជាតិ (UNHCR) ក្នុងរាជធានីភ្នំពេញនិងមានកិត្តិយសជម្រាបដូចខាងក្រោម: - រាជរដ្ឋាភិបាល
កម្ពុជាបានសម្រេចចិត្តបិទជំរុំជនភៀសខ្លួនម៉ុងតាញ៉ាបណ្តោះអាសន្ននៅថ្ងៃទី០១ ខែមករាឆ្នាំ២០១១។ - អង្គការ (UNHCR) បានស្នើឲ្យជួយឲ្យបានលឿន ឲ្យជនជាតិម៉ុង តាញ៉ា៦២នាក់ ដែលមាន
លក្ខខ័ណ្ឌគ្រប់គ្រាន់សម្រាប់រស់នៅ ក្នុងប្រទេសទី៣- រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជូនក្រុមម៉ុងតាញ៉ា ទៅវៀតណាមវិញ រួមទាំងជនជាតិម៉ុងតាញ៉ាមកថ្មី ហើយពួកគេកំពុងរង់ចាំការ សួរនាំ។ ប៉ុន្តែចំពោះការអោយបិទនេះត្រូវបានមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀស
ខ្លួនប្រចាំនៅកម្ពុជាសុំពន្យាពេលនៃការបិទជំរុំជនភៀសខ្លួនដែលមានស្នាក់ការនៅក្នុងរាជធានីភ្នំពេញ។
មន្ត្រីអ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានមានប្រសាសន៏ថា យូអិនអេចស៊ីអ័រ(unhcr)បានសុំពន្យាពេលកុំអោយបិទជំរុំភៀសខ្លួន ហើយចំពោះការស្នើនេះរដ្ឋាភិបាលកម្ពុជាកំពង់
តែធ្វើការពិចារណា។ មូលហេតុនៃការបិទជំរុំជនភៀសខ្លួនត្រូវបានលោក កុយ គួង អ្នកនាំពាក្យក្រសួង
ការបរទេសបញ្ឆាក់ថា ការបិទនេះដោយសារតែជំរុំជនភៀសខ្លួនមានរយះពេលយូរមកហើយសមល្មម
គួរតែបិទឈប់បន្តទៀតខ្លួន។ លោក កុយ គួង បានមានប្រសាសន៏បញ្ឆាក់បន្ថែមថា ជនភៀសខ្លួនជាង៦០នាក់ទទួលបានឋានះជាជនភៀសខ្លួន និងនៅសល់ជាង១០នាក់នៅមិនទាន់បានទទួលឋានះជា
ជនភៀសខ្លួន។ចំណែកមន្ត្រីគ្រប់គ្រងនៅជំរុំជនភៀសខ្លួន(យូអិនអេចស៊ីអ័រ)បានលើកឡើងថា ការបិទ
ជំរុំជនភៀសខ្លួនរបស់រដ្ឋាភិបាលហាក់ដូចជាធ្វើអោយគេមិនអាចបញ្ចប់រឿងដែលនៅសេសសល់បាន។
No comments:
Post a Comment
yes