គ្រួសារសមាជិកសភាថៃម្នាក់ត្រូវបានរដ្ឋាភិបាល
អនុញ្ញាតឲ្យចូលសួរសុខទុក្ខនៅពន្ធនាគារព្រៃស
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣ ខែមករា ២០១១
បើតាមការអះអាងពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា
បានអនុញ្ញាតឲ្យក្រុមគ្រួសារសមាជិកសភាថៃម្នាក់ ដែលកុំពុងជាប់ពន្ធនាគារព្រៃស ឲ្យពួកគេចូលសួរ
សុខទុក្ខសមាជិកសភាថៃរូបនោះនៅពន្ធនាគារព្រៃស នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១១ វេលាម៉ោង១០ព្រឹក ។
សូមជំរាបថា ជនជាតិថៃចំនួន៧នាក់ដែលឆ្លងដែនចូលទឹកដីខ្មែរដោយខុសច្បាប់កាលពីថ្ងៃទី២៩ ខែ
ធ្នូ ឆ្នាំ២០១០កន្លងទៅនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ចោទប្រកាន់ចំនួន
២ បទល្មើស ១ បទឆ្លងដែលចូលទឹកដីកម្ពុជាដោយខុសច្បាប់ និងបទល្មើសទី២ ចូលតំបន់យោធាក្នុង
គួរបញ្ជាក់ផងដែរថា រហូតកមដល់ពេលនេះស្ថានការនៅតំបន់ព្រំដែនពុំមានអ្វីប្លែកទេ គ្រាន់តែទាហានថៃបានដាក់ពង្រាយកំលាំងនៅបំនុច ណងចាន់ ដើម្បីទប់ស្កាត់កុំឲ្យពួកជ្រុលនិយម
អាវលឿងថៃឆ្លងដែនចូលមកធ្វើបាតុកម្មនៅក្នុងទឹកដីកម្ពុជាតែប៉ុណ្ណោះ ៕
No comments:
Post a Comment
yes