សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 1, 2011

មេបក្ស សិទ្ធិមនុស្ស អំពាវនាវឲ្យខ្មែរ
រួមគ្នាការពារទឹកដី

លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី៣១ ធ្នូ បានធ្វើការអំពាវនាវដល់ជន
រួមជាតិ និងអ្នកនយោបាយខ្មែរគ្រប់និន្នាការ ក្នុងឆ្នាំថ្មី២០១១នេះសូមឲ្យជម្រុះចោលនូវការចងគំនុំ
គុំគួន ការបង្កជម្លោះឈ្លោះប្រកែកគ្នា ការរើងអើស ការប្រកាន់បក្សពួក នៅសង្គមខ្មែរនិងបញ្ឈប់ឲ្យបាន
ជាដាច់ខាតនូវការយកខ្មែរដូចគ្នាធ្វើជាសត្រូវ ដែលផ្តល់ឪកាសអោយបរទេសបំបែកបំបាក់សាមគ្គី
ផ្ទៃក្នុងជាតិ ដែលបង្កនូវមហន្តរាយសម្រាប់សង្គមខ្មែរ។ ប្រធានគណបក្ស សិទ្ធិមនុស្ស បានអំបាវនាវ
ទៀតថា សូមពង្រឹងស្មាតីស្នេហាជាតិខ្ពស់ រួមសាមគ្គីគ្នា ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាព
ទឹកដីខ្មែរ ដែលកំពុងតែប្រឈមមុខពីការឈ្លានពានរបស់បរទេសជិតខាង ៕

No comments:

Post a Comment

yes