សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 3, 2011


ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន

កុំពុងតែធ្វើឲ្យប៉ះពាល់ដល់កម្មសិទ្ធិដីធ្លីនិងជីវិតរស់នៅ
របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងទីក្រុងនិងតំបន់ជនបទ



ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនក្នុងស្រុក និងបរទេសបានកំពុងធ្វើឲ្យប្រជាពលរដ្ឋ

ខ្មែរប្រឈមនិងការបាត់បង់ដីធ្លី ផ្ទះសំបែង និងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់
ដោយសារតែក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងនោះបានទន្ទ្រានវាទទីកាន់កាប់ដីស្រែចំការរបស់
ប្រជាកសិករខ្មែរនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ។
សូមជំរាបថានៅឆ្នាំ១៩៩២ស្ថានភាពសេដ្ឋកិច្ចជាតិកម្ពុជា ត្រូវបានកែទម្រង់ពីសេដ្ឋកិច្ចផែនការទៅជា
សេដ្ឋកិច្ចទីផ្សារសេរី ។ រដ្ឋាភិបាលកម្ពុជាបានបើកចំហរឲ្យមានវិនិយោគទន់ក្នុងស្រុកនិងក្រៅស្រុក
ក្នុងវិស័យកសិកម្មនេះ ។ នៅក្នុងវិស័យកសិកម្មនេះឯងរដ្ឋាភិបាលកម្ពុជាបានផ្តោតទៅលើការវិនិយោគ
ដីសម្បទានសេដ្ឋកិច្ចសម្រាប់ដំណាំកសិឧស្សាហកម្ម ។ គោលបំណងសំខាន់នៃការបើកឲ្យមានតំបន់
ដីសម្បទានសេដ្ឋកិច្ចនេះ គឺដើម្បីផ្តល់ដីទំនេរសម្រាប់ដាំដំណាំកសិកម្ម និងកសិឧសហកម្ម ហើយកែ
ច្នៃផលដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្មទាំងអស់នេះសម្រាប់នាំចេញយកទៅលក់នៅក្រៅ
ប្រទេសដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថានិងបង្កើនការងារ និងប្រាក់ចំណូល សម្រាប់ប្រជាពលរដ្ឋរស់នៅតាមតំបន់ជនបទ ។ ប៉ុន្តែការសង្ឃឹមបែបនេះត្រូវបានបរាជ័យទាំងស្រុង
ដោយសារតែក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចទាំងអស់នោះមិនបានផ្តល់ផលប្រយោជន៏ដល់ប្រជាពលរដ្ឋ ខ្មែរទេ តែផ្ទុយទៅវិញក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងក្នុងស្រុកនិងក្រៅស្រុកបានរំលោភទន្ទានកាន់
កាប់ដីធ្លី ផ្ទះសំបែង របស់ប្រជាពលរដ្ឋក្រីក្រទៅវិញ ។
យោងតាមរបាយការណ៏របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានឲ្យដឹងថា នៅពេល
បច្ចុប្បន្ននេះមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចបានចុះកុងត្រាជាមួយរដ្ឋាភិបាលចំនួន៨៥ក្រុមហ៊ុន
ដោយមានផ្ទៃដីសរុបចំនួន៩៥៦៦៩០ហិតា ស្ថិតនៅក្នុងខេត្តចំនួន១៦ទូទាំងប្រទេសកម្ពុជា ។
បន្ទាប់ពីការអនុវត្តន៏នៃអនុក្រឹត្តស្តីពីដីសម្បទានសេដ្ឋកិច្ចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ មានក្រុមហ៊ុនចំនួន៤៧បានទទួលដីសម្បទានសេដ្ឋកិច្ចតិចជាង១០០០ហិតាពីថ្នាក់អាជ្ញាធរខេត្តចំនួន
៩ដែលមានដូចជា នៅខេត្តក្រចេះមានក្រុមហ៊ុនចំនួន១៨ ខេត្តព្រះវិហារមានក្រុមហ៊ុនចំនួន២ ខេត្តកំពង់ធំមានក្រុមហ៊ុន
ចំនួន១០ ខេត្តពោធិ៏សាត់មានក្រុមហ៊ុនចំនួន១ ខេត្តកំពង់ស្ពឺ
មានក្រុមហ៊ុនចំនួន៤ ខេត្តកំពង់ចាមមានក្រុមហ៊ុនចំនួន៣ ខេត្តរតនគិរីមានក្រុមហ៊ុនចំនួន៦ ខេត្តស្ទឹងត្រែងមានក្រុមហ៊ុន

ចំនួន១ និងខេត្តឧត្តមានជ័យមានក្រុមហ៊ុនចំនួន២។ សូមជំរាបថាក្រុមហ៊ុនឯកជនទាំងនេះមិនបានគិតគូពីផលប្រយោជន៏របស់ប្រជាពលរដ្ឋខ្មែរទេ គេតែងតែបានបំពានមកលើសិទ្ធិរស់នៅនិងសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានឬ ដីធ្លីស្ថិតក្បែរដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជនទាំងនោះ ដែលផ្តល់ដោយរដ្ឋាភិបាល ។ ខណះពេលប្រជាពលរដ្ឋក្រីក្រមានបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៏ឯកជន ឬក្រុមហ៊ុន

សម្បទានដីសេដ្ឋកិច្ចនោះ រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានការពារភលប្រយោជន៏ រាស្រ្តគក្រីក្រនោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលឬអាជ្ញាធរបែជាការពារភាគីក្រុមហ៊ុនទៅវិញ ដូចជាករណីក្រុមហ៊ុន ស៊ូកាគូអ៊ីន បូមខ្សាច់លប់បឹងកក់ធ្វើឲ្យប៉ះពាល់ដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ នៅទីនោះជាដើម។

លោក ហូរ វ៉ាន់ អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលភ្នំពេញបានមានប្រសាសន៏ថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចតែងតែបានធ្វើឲ្យប៉ះពាល់ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់របសើប្រជាពលរដ្ឋ ខ្មែរ ហើយក្រុមហ៊ុនឯកជនទាំងនោះតែងតែបានកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច របស់ខ្លួនទៀតផងដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ។លោកបានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើឲ្យមានប្រសិទ្ធិភាព ។

សូមរំលឹកផងដែរថា កាលពីខែកក្កដា ឆ្នាំ២០១០លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស

អនុសាសន៏បង្ក្រាបការកាប់បំផ្លាញព្រែឈើនៅទូទាំងប្រទេស ហើយថែមទាំងបានផ្ទេរតំណែងលោក ទី សុគុន្ធ ពីប្រធានរដ្ឋបាលព្រៃឈើកម្ពុជាទៅជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ វិញដោយហេតុថាលោក ទី សុគុន្ធ អសមត្ថភាពក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ។ នៅពេលនោះគេ សង្កេតឃើញថា បទល្មើសព្រៃឈើនៅកម្ពុជាបានស្ងប់ស្ងាត់មួយរយៈពេលខ្លីដោយសារតែអនុសាសន៏ ដ៏ក្តៅគគុករបស់ប្រមុខរដ្ឋាភិបាល ប៉ុន្តែនៅពេលនេះបទល្មើសព្រៃឈើបានកក្រើកឡើងវិញនៅខេត្ត

ចំនួន៤គឺខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលតាមសេចក្តីរាយការ ណ៏មួយបានឲ្យដឹងថា ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចឯកជនមួយដែលជារបស់ឧកញ៉ានិងជាតំណាង

រាស្រ្តគណបក្សប្រជាជនដ៏មានឥទ្ធិពលម្នាក់នៅខេត្តសៀមរាប កំពុងតែកាប់បំផ្លាញព្រៃឈើ រួចហើយ ដឹកជញ្ជូនយកទៅលក់នៅស្រុកយួន តាមច្រកដូនរត្ន័ ច្រកចន្ទ័មូល និងច្រកទន្លេរាមក្នុងភូមិសាស្រ្ត

ស្រុកមេម៉ត់ ខេត្តកំពង់ចាមដែលជាច្រកព្រំដែន ដែលក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានចុះទៅពិនិត្យមើលតំរុយបង្គោលព្រំដែនលេខ១០៣ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១០ កន្លងមកនោះ ដែលត្រូវបានកងកំលាំងនគរបាលវៀតណាមរារាំងមិនឲ្យចូលទៅកាន់តំរុយបង្គោលព្រំដែននោះឡើយ ៕


No comments:

Post a Comment

yes