សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 4, 2011


អាងខ្នងមន្ត្រីខេត្តកំពង់ធំ
បិទផ្លូវមិនឲ្យប្រជាពលរដ្ឋចេញចូល

ប្រជាពលរដ្ឋរស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសម្តែងការ
មិនសប្បាយចិត្ត ចំពោះការបិទផ្លូវចេញ ចូល របស់ពួកគាត់មិនអោយធ្វើដំណើរពីសំណាក់បុគ្គល
ឈ្មោះ សូ សារ៉ន និងឈ្មោះ ប៉ាន់ វុធ ។ ការបិទផ្លូវរបស់ប្រជាពលរដ្ឋមិនអោយចេញ ចូល ដោយសារ
តែបុគ្គលទាំងពីរអាងអំណាចទឹកលុយ និងអាងមន្ត្រីសាលាខេត្តកំពង់ធំមួយរូបធ្វើជាខ្នងបង្អែក។
សូមជម្រាបថា បើទោះបីជាប្រជាពលរដ្ឋធ្វើការប្តឹងផ្តល់ទៅអាជ្ញាធរពីថ្នាក់ភូមិ ដល់ថ្នាក់ខេត្ត ដើម្បី
អោយជួយធ្វើអន្តរាគមន៏ក្នុងការបើកផ្លូវក៏មិនមានការដោះ ស្រាយអោយឈ្មោះ សូ សារ៉ន និងឈ្មោះ
ប៉ាន់ វុធ បើកផ្លូវអោយប្រជាពលរដ្ឋធ្វើដំណើរបានទេ។ ហើយសូម្បីអាជ្ញាធរមូលដ្ឋានក៏បានដឹងដែរថា
បុគ្គលទាំងពីរនាក់បានធ្វើរបងបិទផ្លូវមិនអោយប្រជាពលរដ្ឋចេញ ចូល គឺមិនមានការសុំច្បាប់ពី
អាជ្ញាធរនោះទេ។ ដោយសារតែមិនមានការដោះស្រាយក្នុងការបើកផ្លូវប្រជាពលរដ្ឋឈ្មោះ ឃី សុខកាំង
ដែលត្រូវបានឈ្មោះ សូ សារ៉ន និងឈ្មោះ ប៉ាន់ វុធ បិទផ្លូវមិនអោយចេញ ចូល បានធ្វើពាក្យបណ្តឹង
ទៅប្រធានសាលាដំបូងខេត្តកំពង់ធំ ដោយស្នើសុំបើកផ្លូវច្រកចេញ ចូល ទំហំទទឹង២ម៉ែត្រ និង
បណ្តោយ៣១ម៉ែត្រ ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ហើយនៅ
ថ្ងៃទី០៤ ខែមករា នេះសាលាដំបូងខេត្តកំពង់ធំ និងធ្វើការសាកសួរលើសំណុំរឿងបិទផ្លូវមិនអោយ
ប្រជាពលរដ្ឋចេញ ចូល ដោយហៅអ្នកចុងចោទ និងដើមចោទ។
យោងតាមកំណត់ហេតុសម្របសម្រួលដែលមានការចូលរួមពីអាជ្ញាធរដែលពាក់ព័ន្ធបានបង្ហាញ
អោយដឹងថា លោក យ៉ែម សុខ ប្រធានភូមិកំពង់រទេះ បានលើកឡើងថា ការធ្វើរបងលោក សូ សារ៉ន
មិនបានសុំច្បាប់អនុញ្ញាតទេ តែការធ្វើដំណើរឆ្លងកាត់ គឺគ្រួសាររបស់លោក ឃី សុខកាំង ដើរកាត់
ចន្លោះដីទាំងសងខាង។ ប្រធានការិយាល័យភូមិរដ្ឋបាល ក្រុងស្ទឹងសែន ក៏បានសុំអោយភាគី
លោក សូ សារ៉ន ធ្វើការផ្តល់ដី១ម៉ែត្រ និងខាងអ្នកស្រី សុខ ជាតិ ផ្តល់ដីមួយម៉ែត្រដែរ តែការផ្តល់ដី
នេះធ្វើការសងជាប្រាក់ ។ បើនៅពេលទៅដល់តុលាការគេនិងធ្វើការតាមច្បប់ ដោយគិតថា ដីដែល
គ្មានផ្លូវអ្នកខាងមុខត្រូវតែផ្តល់ដីសម្រាប់ជាផ្លូវចេញចូល អ្នកដែលរស់នៅពីក្រោយ។
ប្រជាពលរដ្ឋបានសំណូមពរអោយតុលាការសម្រេចបើកផ្លូវចេញ ចូលវិញ ដើម្បីធ្វើដំណើរ។
បើតាមប្រភពព័ត៏មានពីមន្ត្រីបានបង្ហើបអោយដឹងថា ការបិទផ្លូវមិនអោយប្រជាពលរដ្ឋចេញ ចូល
ពីសំណាក់ឈ្មោះ សូ សារ៉ន និងឈ្មោះ ប៉ាន់ វុធ គឺដោយសារមានអ្នកនៅពីក្រោយខ្នងជាមន្ត្រីក្នុង
សាលាខេត្តកំពង់ធំ ៕

No comments:

Post a Comment

yes