សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 4, 2011


រ៉ុង ឈុន កឹម សុខា ថា៧មករា
ជាថ្ងៃយួនឈ្លានពាន
ប្រធានគណបក្ស សិទ្ធិមនុស្ស និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលើកឡើងថា ថ្ងៃ៧ មករា មិនមែនជាជ័យជំនះរបស់ប្រជាជនកម្ពុជាទេ គឺជារបស់វៀតណាម និងមិនមែនជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរទេ។ ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនលោក រ៉ុង ឈុន បានទទួលស្គាល់ចំពោះ
សមិទ្ធិផល ដែលគណបក្ស ប្រជាជនកម្ពុជាបានកសាងកន្លងមក។ ចំណែកមន្ត្រីអ្នកនាំពាក្យអង្គភាព
ព័ត៏មានប្រតិកម្មរហ័ស នៃទីស្តីការគណរដ្ឋមន្ត្រីលោក ទិត្យ សុធា បានរិះគន់សម្តីរបស់បក្សមិនមែន
រដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលមួយចំនួនគឺជាក្រុមមនុស្សរមិល
គុណ។ ប្រធានគណបក្ស សិទ្ធិមនុស្ស លោក កឺម សុខា បានលើក
ឡើងថា លោកមិនចាប់អារម្មណ៏ទេចំពោះការប្រារព្ធខួបថ្ងៃ៧ មករា ដែលរៀបចំដោយគណបក្សប្រជាជន។ ហើយបើមើលប្រវត្តិសាស្ត្រ
មិនមែនជាថ្ងៃជ័យជំនះរបស់ខ្មែរទេ។ ចំណែកលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានអោយដឹងដែរថា លោកមិនចាត់ទុកថ្ងៃ៧ មករា ជាថ្ងៃកំណើតរបស់ប្រជាជនខ្មែរទេ តែជាថ្ងៃបរទេសឈ្លានពាន
ទឹកដីកម្ពុជា។ ប៉ុន្តែលោកទទួលស្គាល់សមិទ្ធិផលដែលបានកសាងដោយគណបក្សប្រជាជននាពេល
កន្លងមក។ មន្ត្រីអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្ត្រីលោកទិត្យ សុធា បានមាន
ប្រសាសន៏ថា លោកចាត់ទុកថាសម្តីរបស់គណបក្ស និងសមាគមមួយចំនួនរបស់អង្គការក្រៅរដ្ឋាភិ
បាលមួយចំនួនគឺជាក្រុមមនុស្សរមិលគុណគិតតែប្រយោជន៏ផ្ទាល់ខ្លួន។ សូមជម្រាបថា ៧ មករា
១៩៧៩.៧ មករា ២០១១ គឺជាខួប៣២ឆ្នាំ ដែលគណបក្សប្រជាជនតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ពីព្រោះ នៅថ្ងៃទី៧ មករា ១៩៧៩ កងទ័ពរណសិរ្សបានវាយសំរុកចូលគ្រប់ច្រកល្ហក និងរំដោះបាន
ក្រុងកំពង់សោម រំដោះបាននៅថ្ងៃទី៧ មករា ១៩៧៩ កំពង់ឆ្នាំង ថ្ងៃ ១១ មករា បាត់ដំបង ថ្ងៃ១៣ មករា និងពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៧ មករា ១៩៧៩រំដោះបានខេត្តពោធិ៏សាត់ កោះកុង និងបានរំដោះប្រទេស
កម្ពុជាទាំងស្រុងពីរបបប្រល័យពូជសាសន៏ប៉ុល ពត ៕

No comments:

Post a Comment

yes