សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 4, 2011


តុលាការបង្គាប់ឲ្យសមត្ថកិច្ចពន្ធនាគារ
នាំជនជាតិថៃទាំង៧នាក់មកសាកសួរ
នៅព្រឹកថ្ងៃទី៦ មករា


​នៅថ្ងៃទី០៦ មករា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោកស្រី ចាំង ស៊ីណាត និងធ្វើការសាកសួរជនជាតិសៀមទាំង៧នាក់ ទាក់ទងទៅនិងឆ្លងដែនចូលក្នុងទឹកដីខ្មែរដោយខុសច្បាប់ និងចូលទីលានយោធាមានបំណងទុច្ចរិត នៅចំនុចភូមិជ័យជោគ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១០។ ហើយនៅថ្ងៃទី៣០ ធ្នូ អាជ្ញាធរកម្ពុជាបានបញ្ឆូន

ជនជាតិសៀមទាំង៧នាក់ មកសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរ បន្ទាប់ពីសាកសួរអស់រយះ

ពេលពេញមួយថ្ងៃព្រះរាជអាជ្ញាបានសម្រេចចោទជនជាតិសៀមទាំង៧នាក់ ពីបទ ឆ្លងដែនខុសច្បាប់ និងចូលទីលានយោធាមានបំណងទុច្ចរិត រួចបញ្ឆូនទៅពន្ធនាគារព្រៃស ។ មេធាវីការពារក្តីអោយ

ជនជាតិសៀមលោក ប៉ិច វិច្ឆិកា បានអោយដឹងថា នៅពេលសាកសួររបស់ចៅក្រមរួចលោក និងដាក់

ពាក្យស្នើសុំអោយកូនក្តីលោកនៅក្រៅឃុំ ប៉ុន្តែមកដល់ពេលនេះលោកនៅមិនទាន់ស្នើនៅឡើយទេ។

សូមជំរាបថា ជនជាតិថៃចំនួន៧នាក់ដែលតុលាការកម្ពុជា ចោទប្រកាន់កាលពីថ្ងៃទី៣០ ធ្នូ ពីបទ

ឆ្លងដែនខុសច្បាប់ និងចូលទីលានយោធាមានបំណងទុច្ចរិត កាលពីថ្ងៃទី២៩ ធ្នូ នៅភូមិសាស្ត្រ

ជ័យជោគ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានមេធាវីការពារក្តីអោយហើយ ។

ប្រភពព័ត៏មានច្បាស់ការបានទម្លាយអោយដឹងថា មេធាវីកម្ពុជាពីរនាក់ ត្រូវបានជ្រើសរើសសម្រាប់

ការពារក្តីអោយជនជាតិថៃចំនួន៧នាក់់។ ដោយលោកមេធាវី ប៉ិច វិច្ឆិកា ការពារអោយជនជាតិថៃ៤នាក់ ក្នុងនោះមាន លោក វីរៈ ស៊ុបក្វាមឃីត សមាជិកក្រុមអាវលឿង។ ចំណែកលោកមេធាវី រស់ អូន ការពារអោយជនជាតិថៃចំនួន៣នាក់ក្នុងនោះមាន លោក ផានិច វីឃីតស្រេត សមាជិកសភាថៃ។

No comments:

Post a Comment

yes