Thursday, January 20, 2011

កាត់ទោសជនជាតិសៀមវង្វេងប្រវត្តិសាស្ត្រ

ទាំង៧នាក់នៅថ្ងៃ១ កុម្ភៈ


សាលាដំបូងរាជធានីភ្នំពេញ គម្រោងនិង​បើក​សវនាការ​កាត់​ទោស​ជនជាតិ​ថៃ ចំនួន ៧នាក់ នៅ​ថៃ្ង​ទី​១ ខែ​កុម្ភៈ ខាងមុខ ក្រោម​បទ​ចោទ​ថា បាន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់ និង​បទ​ចារកម្ម​ដើម្បី​ប្រមូល​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។
បើតាមលោក រស់ អូន មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាតិ​ថៃ ៣​នាក់ នៅ​ក្នុងចំណោម ៧​នាក់ បាន​មាន​អោយដឹង ​ នៅ​ថៃ្ង​ទី​២០ ខែ​មករា​ ថា តុលាការ​ក្រុង​ភ្នំពេញ បានហៅ​រូប​លោក​ឲ្យ​ទៅ​យក​ដីកា​ដើម្បី​ចូល​រួម​ក្នុង​សវនាការ​ខាង​មុខ​នេះ។ លោក​បន្ត​ថា ៖ «សវនាការ​យើង​ត្រៀម​រួច​ហើយ»។
ចំណែកលោកមេធាវី ប៉ិច វិច្ឆិកា ការពារ​ក្ដី​ឲ្យ​ជនជាតិ​ថៃ ចំនួន ៤​នាក់ បាន​អោយដឹង

ដែរថ ថា លោក​មិន​ទាន់​បាន​ទទួល​ដីកា​នៅ​ឡើយ​ទេ ៖ «បើ​ខ្ញុំ​អត់​បាន​ទទួល​ដីកា​ផង ត្រៀម​ខ្លួន​យ៉ាង​ម៉េច។ ខ្ញុំ​អត់​ទាន់​បាន​ទាក់ទង​ជាមួយ​លោក រស់ អូន ផង»។
សូមជម្រាបថា សមត្ថកិច្ចកម្ពុជា បាន​ចាប់ឃាត់​ខ្លួន​ជន​ជាតិសៀមចំនួន ៧​នាក់​នេះ កាល​ពី​ថៃ្ង​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ ត្រង់ប ង្គោលឡាក់ លេខ៤៦ នៅ​ក្នុង​ភូមិជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត បន្ទាយមានជ័យ បន្ទាប់ ពីពួក សៀមវង្វេង

ប្រវត្តិ សាស្ត្រ ទាំង៧នាក់ បានឆ្លង ដែនចូល មកក្នុងទឹក ដីក្នុង ប្រទេស កម្ពុជា ដោយ ខុសច្បាប់ និង ចូល ទី លានយោ ធាមាន បំណង ទុច្ចរិត។
គួ របញ្ឆាក់ថា ជន ជាតិ សៀម ទាំង៧នាក់ ត្រូវបាន សាលា ដំបូងរាជ ធានីភ្នំពេញ
(កាលពី ថ្ងៃទី១៣ មករា) និងសាលាឧទ្ធរណ៏ (កាលពីថ្ងៃទី១៨មករា) សម្រេច អោយស្ថិតនៅក្រៅឃុំ

ជា បណ្តោះ អាសន្ន ដោយ នៅ សល់ តែ វីរ៉ាស៊ុមក្វាមឃីត ម្នាក់ ប៉ុណ្ណោះ៕

No comments:

Post a Comment

yes