Thursday, January 20, 2011

បញ្ឆូនខ្លួនកូនជំនួយការផ្ទាល់មេប៉េអឹមក្រុង
ទៅតុលាការរឿងបាញ់បោះសេរី

កូន ប្រុស ប្រធាន ការិយាល័យ សន្តិសុខ នៃ កង រាជអាវុធ ហត្ថ រាជធានី ភ្នំពេញ និង ជា ជំនួយ ការ ផ្ទាល់ របស់ លោក យ៉ា គឹមអ៊ី មេ បញ្ឆា ការ កង រាជ អាវុ ធហត្ថរាជ ធានី ភ្នំពេញ នៅល្ងាចថ្ងៃទី២០ មករា ត្រូវ បាន បញ្ឆូន មក កាន់ តុលា ការសាលា ដំបូង រាជធានី ដើម្បី អោយ តុលា ការ ធ្វើការ ចោទ ប្រកាន់ ទាក់ ទង ទៅ និង ការ បាញ់ បោះ អាណា ធិបតេយ្យ បណ្តាល អោយស្ត្រី ម្នាក់ រងរបួស

ត្រង់កំភួនជើងខាងឆ្វេង។
សូម ជម្រាបថា កាល ពីថ្ងៃ ទី១៨ មករា កូន របស់ ប្រធាន ការិយាល័យ សន្តិសុខ នៃកង រាជ អាវុធ

ហត្ថ រាជធានី ភ្នំពេញ បាន យក កាំភ្លើង បាញ់ បោះអាណា ធិបតេយ្យ នៅ ក្នុងផ្សារ ចាស់ ហើយ បាន បណ្តាល អោយ ស្រី្តម្នាក់ រងរបួស ត្រង់កំភួន ជើងខាង ឆ្វេង។
ជន បង្ក ហេតុបាញ់ បោះសេរី ត្រូវគេ ស្គាល់ ឈ្មោះថា សំបូរ ចាន់វណ្ណា ជាមន្ត្រីប៉េអឹម បំរើការនៅ

ការិ យាល័យ សន្តិសុខ និង ត្រូវ ជា កូន របស់លោក មុំ ភារម្យ ជំនួយ ការផ្ទាល់ របស់លោក យ៉ា គឹមអ៊ី មេ បញ្ឆា ការកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ និង ជាប្រធាន ការិយា ល័យ សន្តិសុខ។ ជន រង គ្រោះ

មានឈ្មោះ សុខ ស្រីនិច អាយុ១៨ឆ្នាំ លក់ដូរគ្រឿងកាឡៃ គ្រឿង ក្រអូប និងប្រាក់ នៅ ក្នុង ផ្សារចាស់

ត្រូវ គ្រាប់ ត្រង់ កំភួនជើង ខាងឆ្វេង។

No comments:

Post a Comment

yes