លោក រ៉ុង ឈុន ទៅពិនិត្យបង្គោលព្រំដែន
ខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែមករា
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន និងដឹកនាំគណៈប្រតិភូរបស់ខ្លួនទៅពិនិត្យមើលបង្គោលព្រំដែនលេខ១៣០ និងលេខ១៣១ ដែលស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
នៅថ្ងៃទី០៩ ខែមករា ខាងមុខនេះ។ លោក រ៉ុង ឈុន បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី០១ ខែមករា
ថាលោកនិងដឹកនាំគណៈប្រតិភូឃ្លាំមើលកម្ពុជា ទៅចុះមើលបង្គោលព្រំដែនលេខ១៣០ និងលេខ១៣១ ហើយការចុះទៅក្នុងគោលបំណងស្វែងយល់ការពិតថាតើការបោះបង្គោលព្រំដែនមានភាព
ប្រក្រតី ឬមិនប្រក្រតី។ ប៉ុន្តែបើតាមការអះអាងរបស់ប្រជាពលរដ្ឋបានបញ្ឆាក់ថាការបោះបង្គោល
ព្រំដែនលេខ១៣១ បានចូលមកក្នុងទឹកដីកម្ពុជាប្រមាណជា៥០០ ទៅ៦០០ម៉ែត្រ។
បើតាមលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានឲ្យដឹងថា ការទៅពិនិត្យ
មើលព្រំដែននោះវាជាសិទ្ធរបស់លោក រ៉ុង ឈុន តែកន្លងមករដ្ឋាភិបាលបានកត់សម្គាល់ឃើញថា
លោក រ៉ុង ឈុន បានបំភណ្ឌភ្នែកប្រជាពលរដ្ឋមួយចំនួននៅមូលដ្ឋាន ហើយបានធ្វើឲ្យមានការយល់
ច្រឡំពីការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម ដែលរដ្ឋាភិបាលកំពុង
តែធ្វើការងារយ៉ាងត្រឹមត្រូវលើការបោះបង្គោលព្រំដែន ។
លោក ទិត សុធា បានបន្តរទៀតថាសុំឲ្យឆន្ទះស្នេហាជាតិរបស់លោក រ៉ុង ឈុន កុំទៅបំផ្លាញតំរុយ
បង្គោលព្រំដែន បើមិនដូច្នោះទេរដ្ឋាភិបាលនិងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕
No comments:
Post a Comment
yes