សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 6, 2011

គណបក្ស នរោត្តម រណឬទ្ធិ ថាហ្វ៊ុនស៊ិនប៉ិច
គឺជាអ្នកបំបែកបំបាក់អ្នករាជានិយម

គណបក្ស នរោត្តម រណឬទ្ធិ នៅថ្ងៃទី០៥ មករា បានសម្តែងការសោកស្តាយចំពោះការបដិសេធ
និងច្រានចោលរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច លើសំណើរផ្រួចផ្តើមគំនិតបង្រួបបង្រួមគណបក្ស
រាជានិយម ក្រោមឈ្មោះគណបក្ស ហ្វ៊ុនស៊ិនប៉ិច៨១ ។សូមជម្រាបថា កាលពីថ្ងៃទី០១ មករា
គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានបដិសេធនិងច្រានចោល ចំពោះសំណើរបស់គណបក្ស នរោត្តម រណឬទ្ធិ
ផ្តួចផ្តើមគំនិតបង្រួបបង្រួមចលនាគណបក្ស ហ្វ៊ុនស៊ិនប៉ិច៨១។ មន្ត្រីអ្នកនាំពាក្យគណបក្ស
នរោត្តម រណឬទ្ធិ លោក ប៉ែន សង្ហា បានអោយដឹងថា ការលើកឡើងរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច
ថាជំនួបរវាងសម្តេចក្រុមព្រះនិងលោក កែវ ពុទ្ធរស្មីជាជំនួបឯកជនក្រៅផ្លូវការ គឺខ្វះការទទួលខុសត្រូវ
របស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច។ ហើយហ្វ៊ុនស៊ិន ប៉ិច៨១ មិនមែនជាចលនាឬរណសិរ្សដែលបាន
បង្កើតកំលាំងនោះទេ គណបក្ស នរោត្តម រណឬទ្ធិ សូមបដិសេធ ។លោក ប៉ែន សង្ហា បានបញ្ឆាក់ថា
បើគណបក្ស ហ្វ៊ុនស៊ិនប៉ិច ច្រានចោលលោកយល់ឃើញថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺជាអ្នកបំបែក
បំបាក់អ្នករាជានិយម។ ចំពោះការចោទប្រកាន់របស់គណបក្ស នរោត្តម រណឬទ្ធិ ខាងលើនេះមិនអាច
សុំការអត្ថាធិប្បាយពីគណបក្ស ហ្វ៊ុនស៊ិនប៉ិចបានទេ។
អគ្គលេខាធិការគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ធ្លាប់បានមានប្រសាសន៏ថា ការបង្រួប
បង្រួមគណបក្ស ហ៊្វុនស៊ិនប៉ិច៨១ មិនអាចទៅរួចទេ ព្រោះគណៈមក្មាការអចិន្ត្រៃយ៏បានសម្រេច
ឈប់ពិភាក្សារឿង ហ្វ៊ុនស៊ិនប៉ិច៨១ ហើយ ។

No comments:

Post a Comment

yes