សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 6, 2011


ជនជាតិថៃចំនួន៧នាក់ប្រឈមនិងការហៅ
មកសាកសួរជាលើកទី២ ហើយនិងប្រឈម
ការចោទប្រកាន់បទល្មើសថ្មីបន្ថែម


ជនជាតិថៃចំនួន៧នាក់ដែលក្នុងនោះក៏មានសមាជិកសភាម្នាក់ផងដែរត្រូវបាននាំមកដល់សាលា
ដំបូងរាជធានីភ្នំពេញនៅវាលាម៉ោង៧និង៣០នាទីព្រឹកម៉ិញនេះ ។
ជាមួយគ្នានោះជនជាតិថៃចំនួន៧នាក់នោះគឺស្ថិតនៅក្នុងសំលៀកបំពាក់ជាអ្នកទោស ហើយជនជាតិ
ថៃទាំង៧នាក់នោះនិងត្រូវបានចៅក្រមសាកសួរព័ត៌មានបន្ថែមដែលពួកគេបានចូលនៅក្នុងទឹកដីខ្មែរ
ដោយខុសច្បាប់។ បើតាមការអះអាងពីលោក ប៉ិច វិច្ឆិការ និង លោក រស់ អូន ដែលជាមេធាវីការពារ
ក្តីឲ្យជនជាតិថៃទាំង៧នាក់នោះបានឲ្យដឹងថា នេះមិនមែនជាសាវនាការទេ តែគឺជាការសាកសួរ
ចំលើយពីសំណាក់ចៅក្រមតែប៉ុណ្ណោះ ។ ចំណែកឯលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស

កម្ពុជាបានឲ្យដឹងថា ចំពោះករណីដែលកម្ពុជាចាប់ជនជាតិថៃទាំង៧នាក់ដែលចូលដីខ្មែរដោយខុស

ច្បាប់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅនេះ ហើយត្រូវបានតុលាការកម្ពុជាធ្វើការចោទប្រកាន់

ទៅតាមផ្លូវច្បាប់នោះគឺកម្ពុជានៅតែបន្តអនុវត្តតាមនិតិវិធីតុលាការក្នុងប្រទេសកម្ពុជាជារៀងរហូត។
លោក កុយ គួង បានបន្តរទៀតថាចំពោះទំនាក់ទំនងការទូតរវៀងប្រទេសកម្ពុជានិងថៃគឺអាស្រ័យ

ទៅលើភាគីរដ្ឋាភាបាលថៃទេ ប៉ុន្តែលោក កុយ គួង បានបញ្ជាក់ថាតាមរយៈជំនួបរវាងលោក កាស៊ីត ជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កាលពីពេលថ្មីៗនេះបានបង្ហាញថា លោក កាស៊ីត និងមិនធ្វើឲ្យបញ្ហាចាប់ជនជាតិថៃដែលចូលក្នុងដីខ្មែរដោយខុសច្បាប់ទាំង៧នាក់នោះក្លាយទៅដល់

ការរាលដាលដល់បញ្ហាផ្សេងៗទេ ហើយកម្ពុជាក៏រក្សាជំហររបស់ខ្លួនមិនធ្វើឲ្យប៉ះពាល់ដល់កិច្ច

សហប្រតិបតិការទំនាក់ទំនងការទូតនៃប្រទេសទាំងពីរដែរ ប៉ុន្តែបញ្ហាចាប់ជនជាតិថៃទាំង៧នាក់

ដែលឆ្លងដែនចូលដីខ្មែរដោយខុសច្បាប់នោះ​ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការ

ចោទប្រកាន់កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ គឺចំនួន២បទល្មើស ១គឺបទឆ្លងដែនចូលទឹកដីកម្ពុជា

ដោយខុសច្បាប់ និងទី២ចូលដំបន់យោធាក្នុងបំណងទុច្ចរឹតនោះគឺជាករណីតុលាការសុតសាធ។

សូមជំរាបថា កាលពីថ្ងៃទី៤ មករា លោក អាប់ភីស៊ីត នាយករដ្ឋមន្រ្តីថៃបានដឹកនាំកិច្ចប្រជុំគណ

រដ្ឋមន្រ្តីរបស់ខ្លួន ហើយត្រូវបានកាសែត ឌឹនេសិនថៃ បានដកស្រង់សំដីលោក អាប់ភីស៊ីត យកមក

ផ្សាយថា ក្នុងករណីដែលប្រទេសកម្ពុជាចាប់ជនជាតិថៃចំនួន៧នាក់រួមជាមួយនិងសមាជិកសភាមួយរូប

ផងដែរនោះ ថាជាករណីប៉នប៉ងនោះ ប្រទេសថៃចាំបាច់ត្រូវតែពិនិត្យសើរើលើទំនាក់ទំនងការទូត

រវាងប្រទេសកម្ពុជានិងថៃឡើងវិញ។
សូមជំរាបផងដែរថា ការនាំជនជាតិថៃទាំង៧នាក់ដែលឆ្លងដែនដោយខុសច្បាប់ចូលក្នុងទឹកដី
ខ្មែកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ឡើងទៅតុលាការកាលពីព្រឹកម៉ិញនេះក៏មានការចូលរួមយក
ព័ត៌មានពីអ្នកកាសែតថៃ និងទូរទស្សន៏ថៃផងដេរ ៕

No comments:

Post a Comment

yes