សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 5, 2011


ក្រុមអាវលឿងប៉ះគ្នាជាមួយកំលាំងបញ្ឆាការ
កងវរៈសេនាធំ១២៦និងបានប្រើអំពើហិង្សា
ក្នុងការព្យាយាមចូលមកបង្គោលឡាក់៤៦

ក្រុមវង្វេងប្រវត្តិសាស្ត្រសៀមអាវលឿងប្រមាណជាង៣០០នាក់នៅថ្ងៃ០៥ មករាបានសម្រុកធ្វើដំណើរ
ចូលមកតំបន់បង្គោលព្រំដេនលេខ៤៦ ស្ថិតក្នុងភូមិជ័យជោគ ស្រុកអូរជ្រៅ បន្ទាយមានជ័យ ប៉ុន្តែបាន
ប៉ះទង្គិចគ្នាជាមួយប្រជាពលរដ្ឋនិងសមត្ថកិច្ច រហូតមានការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក។
បើតាមសេចក្តីរាយការណ៏បានអោយដឹងថា នៅម៉ោងប្រមាណជា១០ ថ្ងៃទី០៥ មករា ក្រុមអាវលឿង
បានសម្រុកមកពីស្រុកអារញ្ញក្នុងគោលបំណងឆ្ពោះមកបង្គោលឡាក់លេខ៤៦ ក្នុងទឹកដីកម្ពុជា ទីដែល
សមត្ថកិច្ចកម្ពុជាបានចាប់ជនជាតិថៃទាំង៧នាក់កាលពីថ្ងៃទី២៩ ធ្នូ ។ ហើយក្រុមពួកអាវលឿងបានធ្វើ
ការទម្លាយប៉ារាស់របស់សមត្ថកិច្ចថៃ លុះនៅម៉ោង១០ ២០នាទីក្រុមអាវលឿងបានមកដល់មុខបញ្ឆាការ
កងវរៈសេនាធំលេខ១២៦ ហើយត្រូវបានកំលាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅទីនោះទប់ស្កាត់ និងបានប្រើអំពើហិង្សាថែមទៀតផង។ សេចក្តីរាយការណ៏បានបន្តថា កងកំលាំងការពារនៅតំបន់
ព្រំដែនត្រង់ចំនុចបង្គោលឡាក់លេខ៤៦ បានបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំអោយពួកក្រុមអាវលឿង
ចូលមកក្នុងទឹកដីខ្មែរ ៕

No comments:

Post a Comment

yes