សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 5, 2011

មានតែសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសទេ
ដែលអាចការពារទឹកដីខ្មែរឲ្យនៅគង់វង



បន្ទាប់ពីមានព័ត៌មានអំពីការរំលោភទន្រ្ទានចូលដីខ្មែរធ្វើដោយប្រទេសវៀតណាម នៅតែកើតមាន
ហើយជាញឹកញាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ក្បែរព្រំដែនទាំងនោះបានប្រាប់ទៀតថា ការ
បោះបង្គោលព្រំដែនធ្វើឲ្យបាត់បង់ដីរបស់ពួកគាត់ ហើយលោក សម រង្ស៊ី បានបញ្ជាក់ថាវាគឺជាអាយុជី
វិតរបស់គណបក្ស សម រង្ស៊ី ជាគោលជំហរឥតងាករា ដែលគណបក្ស សម រង្ស៊ី ត្រូវតែដោះស្រាយឲ្យ
បានជោគជ័យនៅពេលដែលគណបក្សនេះឡើងកាន់អំណាច ។​
លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស២៣តុលា ឆ្នាំ១៩៩១ គឺជារបាំងដ៏មានប្រសិទ្ធិភាពដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។ សន្ធិសញ្ញានេះបានចែងយ៉ាងច្បាស់ថាកម្ពុជាជារដ្ឋអធិបតេយ្យភាព មិនអាចរំលោភបំពានបាន ដែលមានការទទួលស្គាល់និងគាំទ្រពីបណ្តាប្រទេសចំនួន១៨នៅលើសកលលោកតាមរយៈការចុះ ហត្ថលេខាលើសន្ធិសញ្ញាមួយនេះ ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១បានចែងច្បាស់ទៀតថា សន្ធិសញ្ញាទាំងឡាយណាដែលធ្វើឡើងនៅមុនឆ្នាំ១៩៩១ ពោលគឺនៅក្នុងអំឡុងពេលដែលកងទ័ព
វៀតណាមកំពុងមានវត្តមានលុកលុយនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្រោយថ្ងៃរំដោះ៧មករា
ត្រូវចាត់ទុកជាឥតបានការ ជាសន្ធិសញ្ញាខុសច្បាប់ទាំងអស់ហើយក្នុងនោះក៏មានសន្ធិសញ្ញាឆ្នាំ១៩៨៥
ដែលបានចែងអំពីការកំណត់ព្រំដែនប្រទេសកម្ពុជា វៀតណាម និងទំនាក់ទំនងកម្ពុជាវៀតណាម
ផងដែរ។ លោក សម រង្ស៊ី បានបញ្ញាក់ទៀតថា ទោះបីលោកកំពុងមានវត្តមាននៅក្រៅប្រទេសក៏ដោយ
ក៏លោកនៅតែមានការឈឺឆ្អាលពីបញ្ហាសុខទុក្ខប្រជាពលរដ្ឋខ្មែរ និងពីបញ្ហាបូរណៈភាពទឹកដីនៃព្រះ
រាជាណាចក្រកម្ពុជា ។​លោក សម រង្ស៊ី បានជំរុញឲ្យបណ្តាប្រទេសម្ចាស់ហត្ថលេខីទាំងអស់ត្រូវអន្ត
រាគមន៏សើរើឡើងវិញនូវស្មារតីនៃកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ ប្រយោជន៏ដើម្បីកុំឲ្យប្រទេសជិត
ខាងកម្ពុជាមានលិទ្ធភាពចេះតែចូលទន្ទ្រានដីខ្មែរដោយខុសច្បាប់គ្មានការអើពើរពីអាជ្ញាធរខ្មែរសព
ថ្ងៃនេះ។
សូមបញ្ជាក់ថាស្របពេលដែលមានជនអន្តោប្រវេសវៀតណាមមានវត្តមានដ៏ច្រើនសន្ធឹកសន្ធាប់លើ
ទឹកដីកម្ពុជាដោយខុសច្បាប់ព្រំដែនភាគខាងកើតប្រជាពលរដ្ឋរស់នៅទីនោះតែងនាំគ្នាត្អូញត្អែរថា បាន
រំកិលចូលដីខ្មែរតាមរយៈបង្គោលព្រំដែនថ្មីដែលរដ្ឋាភិបាលបានឯកភាពជាមួយនិងភាគីវៀតណាម ទោះ
បីមានការបញ្ជាក់ថាមិនមានការធ្វើឲ្យបាត់បង់ដីខ្មែរសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តប្រជាពលរដ្ឋនៅត្រង់
បង្គោលលេខ២៧០ បានអះអាងបញ្ជាក់ថាបង្គោលនោះបានបោះចូលក្នុងដីខ្មែរប្រមាណជាង១០០ម៉ែត្រ ពីព្រំប្រទល់ចាស់ នៅត្រង់បង្គោលលេខ១៨៥ពលរដ្ឋបានបញ្ជាក់ថាបានបោះក្នុងដីខ្មែរចំងាយ
ប្រមាណ៣០០ម៉ែត្រពីប្រឡាយក្រវ៉ាត់ព្រំដែនចាស់ ហើយនៅស្រុកពញ្ញាក្រែកពលរដ្ឋបញ្ជាក់ទៀតថា
បានបាត់ដីខ្មែរចំនួន៤ភូមិតែម្តងនៅក្នុងស្រុកមេម៉ត់ ត្រូវបានលោក សុន ឆ័យ អះអាងបញ្ជាក់ថាលោក
រកឃើញថាភូមិខ្មែរចំនួន១២ផ្សេងទៀតត្រូវបាត់បង់ទៅក្នុងទឹកដីវៀតណាម ៕

សូមអញ្ចើញស្តាប់សេចក្តីរាយការណ៏ព័ត៌មានលំអិត​

No comments:

Post a Comment

yes