សាលាដំបូងរាជធានីភ្នំពេញ មិនទាន់ធ្វើការ
ចោទប្រកាន់បន្ថែម លើជនជាតិថៃចំនួន៧នាក់
ដែលឆ្លងដែនខុសច្បាប់ចូលក្នុងដីខ្មែរនោះទេ
សាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់ធ្វើការចោទប្រកាន់បន្ថែមទៅលើជនជាតិថៃទាំង៧នាក់នៅឡើយទេ បន្ទាប់ពីចៅក្រមស៊ើបសួរធ្វើការសាកសួរអស់រយះពេលជាង១២ម៉ោង កាលពីថ្ងៃទ០៦ មករា។ លោក រស់ អូន មេធាវីការពារក្តីអោយជនជាតិថៃបានប្រាប់ឲ្យដឹងនៅថ្ងៃទី៧ មករា ថា តុលាការនៅមិនទាន់ចោទប្រកាន់កូនក្តីរបស់លោកបន្ថែមទៀតនៅឡើយទេ ដោយរក្សាការចោទ
របស់ព្រះរាជអាជ្ញាកាលពីថ្ងៃទី៣០ ធ្នូ នៅដដែល។ មេធាវី រស់ អូន បានបន្តថា លោកកំពុងតែរង់ចាំ
ពេលបើកសវនាការប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃណាជាក់លាក់នៅឡើយទេ។ ចៅក្រមស៊ើបសួរ
នៃសាលាដំបូងរាជធានីភ្នំពេញលោកស្រី ចាំង ស៊ីណាត មិនអាចសុំការអត្ថាធិប្បាយបានទេដោយ
ទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។ សូមជម្រាបថា ជនជាតិថៃទាំង៧នាក់ ក្នុងនោះមាន
សមាជិកសភាមួយរូបត្រូវបានអាជ្ញាធរកម្ពុជានៅខេត្តបន្ទាយមានជ័យធ្វើការចាប់ឃាត់ខ្លួនកាលពី
ថ្ងៃទី២៩ធ្នូ ។ ការចាប់ខ្លួននេះគឺបន្ទាប់ពីជនជាតិថៃទាំង៧នាក់បានឆ្លងដែនចូលមកទឹកដីកម្ពុជា ត្រង់
បង្គោលឡាក់លេខ៤៦ស្ថិតនៅភូមិជ័យជោគ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចូលទីលាន
យោធាដោយមានបំណងទុច្ចរិត។ ហើយនៅថ្ងៃ៣០ ធ្នូ ជនជាតិថៃទាំង៧នាក់ត្រូវបានបញ្ឆូនមក
តុលាការរាជធានីភ្នំពេញដើម្បីអោយព្រះរាជអាជ្ញាធ្វើការសាកសួរ ។
បន្ទាប់ពីសាកសួរអស់រយះពេលពេញមួយថ្ងៃព្រះរាជអាជ្ញា បានសម្រេចចោទជនជាតិថៃទាំង៧នាក់ពីបទឆ្លងដែនចូលទឹកដីកម្ពុជាដោយខុសច្បាប់និងចូលទីលានយោធាដោយមានបំណងទុច្ចរិត។
No comments:
Post a Comment
yes