សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 7, 2011


សម រង្ស៊ី : គ្មានថ្ងៃ១៧ មេសា ក៏គ្មាន៧ មករា
គ្មាន១៧ មេសា ក៏គ្មានថ្ងៃឈ្លានពាន
ពីកងទ័ពវៀតណាម


ប្រធានគណបក្ស សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេសបានធ្វើការរិះគន់ថ្ងៃ៧ មករា ការរិះគន់
របស់មេបក្សប្រឆាំងគឺចំពេលដែលគណបក្ស ប្រជាជនកម្ពុជា បានប្រារព្ធទិវាជ័យជំនះ៧ មករា ខួបលើកទី ៣២ឆ្នាំ (៧មករា ១៩៧៩ ៧មករា ២០១១)នៅទីស្នាក់ការកណ្តាលរបស់ខ្លួន(គ៨៥)
យោងតាមលិខិតរបស់លោក សម រង្ស៊ី នៅថ្ងៃទី៧ មករា ជាភាសាអង់គ្លេស ហើយដែលត្រូវបាន
បកប្រែជាភាសាខ្មែរក្រៅផ្លូវការបានដាក់ចំណងជើងថា បើគ្មានថ្ងៃ១៧ មេសា ក៏គ្មានថ្ងៃ៧ មករា
ហើយបើគ្មានថ្ងៃ១៧ មេសា ក៏គ្មានថ្ងៃវៀតណាមលុកលុយដែរ ។លោក សម រង្ស៊ី បានលើកឡើង
នៅក្នុងលិខិតថា “ ខ្ញុំចង់រំលឹកប្រជាពលរដ្ឋខ្មែរថា បើគ្មានថ្ងៃ១៧ មេសា ១៩៧៥ នោះក៏គ្មានថ្ងៃ៧
មករា ដែរ។ សេរីភាពនៅកម្ពុជា ឬការកាន់កាប់ប្រទេសយើងដោយកងទ័ពកម្មុយនីស្តវៀតណាម បើគ្មានការចូលធ្វើមកអន្តរាគមន៏ក្នុងប្រទេសកម្ពុជាដោយបង្ខំពីសំណាក់វៀតណាម ក្នុងកំឡុងជិត
ឆ្នាំ១៩៧០ ក៏ប្រហែលជាគ្មានការកាន់កាប់ថ្ងៃ១៧ មេសា ដែរ។ ដូច្នេះពួកយើងត្រូវតែក្រឡេកទៅមើល
អតីតកាល និងត្រូវគិតថា ឆាកនយោបាយនៅកម្ពុជា ក្នុងឆ្នាំ១៩៧០ ត្រូវបានគេរៀបចំជាមួយ និង
សកម្មភាពចូលរួម នៃការឈ្លានពានរបស់វៀតណាម ក្នុងគោលបំណងបង្កើតភាពងាយស្រួល
ដល់វៀតណាមក្នុងការត្រួតត្រាប្រទេសកម្ពុជាដើម្បីលេបទឹកដីកម្ពុជា “។ លោក សម រង្ស៊ី បានបញ្ឆាក់
ថា “ សម្តេចឪធ្លាប់ហៅទៅវៀតណាមថា អ្នកលេបទឹកដី “​។
.................................................................................................

January 7, 2011

NO JANUARY 7 WITHOUT APRIL 17

NO APRIL 17 WITHOUT VIETNAM'S INTERVENTION

I would like to remind the Cambodian people that without April 17, 1975
(Khmer Rouge takeover) there would be no January 7, 1979 ("liberation"
of Cambodia, or invasion/occupation of our country, by the Vietnamese
communist army), and without the intervention by Vietnamese forces
(Vietcong and North Vietnamese army) in Cambodia in the early 1970's,
there would be no Khmer Rouge takeover on April 17, 1975 and no
need to "liberate" Cambodia on January 7, 1979.


Therefore, we have to look at the whole series of events and realize that
the whole political stage in Cambodia in the 1970's was set up with the
active participation of expansionist Vietnam in order to create pretexts for
Vietnam to take control of Cambodia and to swallow Khmer lands.

King-Father Norodom Sihanouk used to call Vietnam "Les avaleurs de
terres khmères" or "The swallowers of Khmer lands."

Sam Rainsy

Member of Parliament

President of the SRP

No comments:

Post a Comment

yes