ម៉ៅ មុនីវណ្ណ ត្រូវបានបក្ស សិទ្ធិមនុស្ស ផ្ដល់តួនាទី
ជាប្រធានក្រុមការងារខេត្ដ កំពង់ចាម
ពុធ 23 មិនា 2011 7:14 PM ពេជ្រ បណ្តូល
ការលើកបដារប្រឆាំងគណបក្សសមរង្ស៊ីដែលមានអ្នកចូលរួមប្រមាណ ១០នាក់នៅមុខរដ្ឋសភាព្រឹកមិញ គឺជាទឹកចុងក្រោយហើយ មុនពេលដែលអតីតអ្នកតំណាងរាស្រ្ដខេត្ដកំពង់ចាមរបស់គណបក្សសម រង្ស៊ីរូបនេះសម្រេចបោះជំហ៊ានប្ដូរដំបូលបក្សមកកាន់បក្សសិទ្ធិ មនុស្ស។ ហើយបក្សប្រឆាំងដែលមានសម្លេងដ៏ស្ដួចស្ដើមួយនេះ បានផ្ដល់ភ្លាមៗចំពោះតួនាទីជាប្រធានក្រុមការងារខេត្ដកំពង់ចាម សម្រាប់លោក ម៉ៅ មុនីវណ្ណ។ គឺជាខេត្ដដែលអតីតអ្នកតំណាងរាស្រ្ដរូបនេះមានមូលដ្ឋានអ្នកគាំទ្រ រឹងមាំ។
នៅក្នុងពីធីទទួលមនុស្សថ្មីរបស់ខ្លួនកាលពីម៉ោង២រសៀលថ្ងៃពុធនេះ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានសម្ដែងក្ដីរីករាយហើយថា គណបក្សរបស់លោកធ្វើលេខបូកបើកចំហរជានិច្ចក្នុងការទទួលយកមនុស្ស ពីគណបក្សផ្សេងៗ។ ប៉ុន្ដែយ៉ាងណាក៏ដោយ ប្រធានគណបក្សសិទ្ធិមនុស្សរូបនេះបានលើកឡើងថា វត្ដមានរបស់លោក ម៉ៅ មុនីវណ្ណ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការចរចាស្វែងរកការច្របាច់បញ្ចូល គ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ីឲ្យទៅជាគណបក្សប្រជាធិបតេយ្យខ្លាំងតែមួយនោះ ទេ។
តាមរយៈលោក ម៉ៅ មុនីវណ្ណ ក្រុមមន្រ្ដីពីគណបក្សសមរង្ស៊ី១៧នាក់ទៀតក៏
មានមុខនៅលើវេទិការនេះ ដែរ ដែលត្រូវបានលោក កឹម សុខា ប្រគល់តួនាទីឲ្យពួកគេដូចកាលនៅបក្សសមរង្ស៊ីដែរ។
កិច្ចប្រជុំគណអចិន្រ្ដៃរបស់គណបក្សសមរង្ស៊ីដែលមានការចូលរួមពី សំណាក់លោក សម រង្ស៊ី តាមរយៈ Video Conference កាលពីរសៀលថ្ងៃទី២២ មិនា បានសម្រេចឲ្យលោក ម៉ៅ មុនីវណ្ណ លាចេញពីគណបក្ស។ គឺភ្លាមៗបន្ទាប់ពីលោកបានធ្វើសន្និសីទកាសែតដោយចោទប្រកាន់ថា លោក សម រង្ស៊ី ស្ថិតនៅក្រោមគំនាបបក្ខពួកគ្រួសារនិយម។ ការនេះហើយដែលត្រូវបានគណបក្សសមរង្ស៊ីចាត់ទុកថា លោក ម៉ៅ មុនីវណ្ណ បានធ្វើសកម្មភាពផ្ទុយពីផល
ប្រយោជន៏គណបក្ស៕
ពីគេហទំព័រ៖ សារព័ត៌មានសេរី
No comments:
Post a Comment
yes