មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គាំទ្រសំណើតំណាងរាស្រ្ត
គណបក្ស សម រង្ស៊ី ដាក់ថ្វាយព្រះមហាក្សត្រ
សុំលើកលែងទោស លោក សម រង្ស៊ី
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ប្រកាសគាំទ្រសំណើរបស់ ក្រុមអ្នកតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី ដែលស្នើរសុំទៅព្រះមហាក្សត្រ លើកលែងទោស លោក សម រង្ស៊ីដោយមានទោស ពីបទដកតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាម ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃអង្គារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងពុំទទួលបានការកាត់សេចក្តី ដោយយុត្តិធម៌ត្រឹមត្រូវទេ នៅគ្រប់ដំណាក់កាលទាំងអស់ នៃ
លោក អ៊ូ វីរៈ ប្រធាន មជ្ឈ មណ្ឌល សិទ្ធិមនុស្ស កម្ពុជា បាន បញ្ជាក់ ថា ពុំ មែន ជា រឿងដែល ត្រូវ ភ្ញាក់ ផ្អើល នោះទេចំពោះ ការអំពាវនាវសុំព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ នៅក្នុងរឿងក្តី លោក សម រង្ស៊ី នេះ។ ហើយ លោក មានការរំពឹងទុកដែរថា ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ ព្រះបាទ នរោត្តម សីហមុន្នី នឹងមានព្រះរាជតម្រិះ ព្រះរាជប្រទានការលើកលែងទោស ដល់ លោក សម រង្ស៊ី។
គួររំលឹកផងដែរថាកាលពីថ្ងៃទី១៨មីនា២០១១ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ចំនួន ២៤ រូប បានសម្រេចចិត្ត ចុះហត្ថលេខារួមគ្នា លើលិខិតមួយ ដើម្បីស្វែងរកការលើកលែងទោសពី ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុន្នី ឱ្យលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស អាចវិលត្រឡប់មកកម្ពុជាវិញដើម្បីបន្តដឹកនាំគណបក្សនេះបន្កទៅទៀត។
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក ស៊ឺន ស៊ូប៊ែ មានប្រសាសន៍ថា តាមរដ្ឋធម្មនុញ្ញ
ដែលជាច្បាប់កំពូល ព្រះមហាក្សត្រមានសិទ្ធិ ព្រះរាជទាន លើកលែងទោសដល់
ទណ្ឌិតណាមូយបាន ប៉ុន្តែលោកបញ្ជាក់ថា តាមនិតិវិធីការលើកលែងទោស
នោះអាចធ្វើទៅបានលុះត្រាតែមានការស្នើពីនាយករដ្ឋមន្ត្រី។
សូមរំលឹកផងដែរថានាពេលកន្លងមកលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសថា ការវិលត្រឡប់មករកជីវិតនយោបាយនៅកម្ពុជារបស់លោកសម រង្សី វិញនោះ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់លោក ។
ទាក់ទង នឹងជីវិត នយោបាយរបស់លោក សមរង្ស៊ី នេះ សម្តេចក្រុមព្រះប្រធាន
គណបក្ស នរោត្តម រណ រិទ្ធិ ធ្លាប់មានព្រះរាជបន្ទូលថា លោកសម រង្ស៊ី គួរតែបោះបង់គំនិតចង់ប្រកាសឱ្យមានចនាបដិវត្តប្រជាជន ដូចនៅប្រទេសអារ៉ាប់ចោល ហើយ ងាកមកជជែកជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញទើបជាវិធីល្អ និងជាច្រកតែមួយគត់ ដែលអាចចូលស្រុកបាន៕
No comments:
Post a Comment
yes