សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 8, 2011


សមណនិស្សិតខ្មែរ ៣ អង្គត្រូវអាជ្ញាធរខ្មែរចាប់ព្រះកាយ

នៅខេត្តកំពង់ធំ

​ព្រះ​សង្ឃ​ខ្មែរ​ស្នាក់​នៅ​ប្រទេស​ថៃ ៣ ព្រះអង្គ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ខេត្ត​កំពង់ធំ​ចាប់​ឃុំព្រះ កាយ បន្ទាប់​ពី​ព្រះអង្គ​និមន្ត​ទៅ​លេង​ស្រុក​កំណើត​ក្នុង​រដូវ​ចូល​ឆ្នាំថ្មី នៅ​ខេត្តកំពង់ធំ និង​ខេត្ត​មួយ​ចំនួន​ដទៃ​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃ ទី ៣០ ខែខែមីនា កន្លង ទៅនេះ ។
ព្រះតេជព្រះគុណ ឡឹម ពិចិត្រ ។ រូបថតៈ KI Media
​យោង​តាម​ប្រភព​ព័ត៌​មាន​គេហទំព័រ KI Media បាន​ចុះ​ផ្សាយ​កាល​ពីថ្ងៃទី ០៥ ខែមេសា កន្លងទៅ​នេះថា ព្រះសង្ឃខ្មែរ ៣ ព្រះអង្គ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​នោះ​មាន​ព្រះនាម គឺ ព្រះតេជព្រះគុណ ឡឹម ពិចិត្រ ជា​ព្រះសង្ឃ​ខ្មែរក្រោម ព្រះតេជព្រះគុណ មុនី និង ព្រះតេជព្រះគុណ ទី ដែល​សព្វ​ថ្ងៃ​កំពុង​សិក្សា​នៅ មហា​វិទ្យាល័យ​មហាចុឡាលង ករណ៍​រាជវិទ្យាល័យ ប្រទេសថៃ ។


​ប្រភព​ព័ត៌​មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ព្រះសង្ឃ ៣ ព្រះអង្គនេះ ត្រូវ​បាន​ជាប់​ចោទ ពី​បទ​ធ្វើ​ចារកម្ម​បំរើ​នយោ​បាយ​ឲ្យ​ពួក​ប្រឆាំង​ដែល​មាន​បំណង​ផ្តួលរំលំរ​ដ្ឋាភិបាល​ខ្មែរ ។ តែ​បើ​តាម​ការ​អះ​អាង​របស់​អ្នក​បញ្ចេញមតិ តាម​រយៈគេហទំព័រ KI Media ម្នាក់​បាន​ឲ្យ ដឹងថា ជន​ជាប់​ចោទ​មិន​បាន​ប្រព្រឹត្ត​អំពើ​ដូច​ការ​ចោទ​ប្រកាន់​របស់​មន្រី្ត​នគរបាល​ខ្មែរ ឡើយ ។ មតិ​នោះ​បាន​និយា​ថា មូល​ហេតុ​ដែល​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លូន​ព្រះសង្ឃ​ទាំង ៣ ព្រះអង្គ​ខាង​លើ​នោះ​គឺ ព្រោះ​ព្រះ​អង្គ​បាន​និមន្ត​ទៅ​ចូល​រួម​ប្រជុំ​ក្នុង​វេទិកា​សាធា​រណៈ មួយ​ដែល​បានរៀប​ចំ​ឡើង​ដោយ លោក សួន សេរីរដ្ឋា ប្រធាន​ គណកម្មការ​ប្រព្រឹត្តិកម្ម ខ្មែរ ដើម្បី​យុត្តិធម៌ និង សមធម៌ ( Cambodia Action Committee for Justice –Equity ) ឬ ចល​នា​អំណាច​ពលរដ្ឋ​ខ្មែរ ( Khmer people Power Movement ) បាន​ប្រព្រឹត្តិ​ទៅ កាល​ពីថ្ងៃ ១៣ ខែវិច្ឆិកា ឆ្នាំ ២០១០ នៅក្នុងវត្ត​ស៊ីសុតារាម សាខាមហាវិទ្យាល័យមហា ចុឡាលងករណ៍ នាទី​ក្រុងបាងកក ប្រទេសថៃ គឺ​ជា​អ្វី​ដែល​គេ​ហៅថា ជា​សកម្ម​ភាពបះ បោរ មាន​បំណង​ប្រឆាំង​នឹង​រដ្ឋាភិ​បាល​កម្ពុជា​ដែល​ដឹក​នាំដោយ លោក ហ៊ុន សែន ។ ​មួយ​ទៀតការ​ចូល​រួម​ប្រជុំនេះ ត្រូ​វបាន​ពួក​គេថត​សំឡេង និង វីដេអូ ដែល​មាន​ការ សង្ស័យ​ថា ការ​ប្រជុំ​នោះ​ប្រហែល​ជា​មាន​ភ្នាក់​ងារ​សម្ងាត់​របស់រ​ដ្ឋាភិបាល​ ដូច្នេះ​បាន ជា​អាជ្ញាធរ​ខ្មែរ​មាន​ឯកសារ​ទាំង​នេះ បណ្តាល​ឲ្យ​អាជ្ញាធរ​ខ្មែរ​ងាយ​ស្រួល​ក្នុង​ការ​តាម ប្រមាញ់​ជនសង្ស័យ​ ។ តែ​ទោះ​ជា​យ៉ាង​នេះក្តី រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់ មាន​ប្រភព​ព័ត៌​មាន ឬ សាក្សី​ណា​ម្នាក់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ ៕





​ពីគេហទំព័រ ព្រៃនគរ

No comments:

Post a Comment

yes