សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 25, 2011


សហគមន៍ព្រៃឡង់ទាមទារឲ្យរដ្ឋាភិបាលលុបចោល

អាជ្ញាប័ណ្ណធ្វើអាជីវកម្មលើព្រៃឡង់

អ្នកសហគមន៍ព្រៃឡង់ធ្វើការតវ៉ានៅទីលានប្រជាធិបេតយ្យ

(រូប៖កោះសន្តិភាព)


តំណាង​សហគមន៍​ព្រៃឡង់​ដែល​មាន​គ្នា​ប្រមាណ​ជាង​១រយ​នាក់​ ភាគច្រើន​ជា​ជនជាតិ​ភាគ​តិច​គួយ​ នៅ​ព្រឹក​មិញ​នេះ​បាន​ធ្វើ​ការ​ទាមទារ​ឲ្យ​រដ្ឋា ភិបាល​លុប​ចោល​ជា​បន្ទាន់​ រាល់​អាជ្ញាប័ណ្ណ​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ធ្វើ​អាជីវកម្ម​លើ​ ព្រៃឡង់​ដែល​ជា​តំបន់​ព្រៃ​ចុង​ក្រោយ​របស់​កម្ពុជា និង​ឥណ្ឌូចិន​លាត​សន្ធឹង​លើ​ផ្ទៃដី​៣ពាន់​៦រយ​គីឡូម៉ែត្រ​ក្រឡា។


ឈរ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ជាមួយ​ការ​សម្ដែង​របាំ​បែប​ប្រពៃណី​នោះ ក្រុម​ជន​ជាតិ​ដើម​ខ្មែរ​ទាំង​នេះ​បាន​ស្រែក​ថា «ព្រៃឡង់​ជាព្រៃ​របស់​យើង! ព្រៃឡង់​ជា​ជីវិត​របស់​ពួកយើង​!..» និង​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ព្រៃឡង់​ជា​សម្បតិ​បេតិកភណ្ឌ​របស់ ​កម្ពុជា។


ជាមួយ​គ្នា​ក្រុម​តំណាង​ពី​សហគមន៍​ព្រៃឡង់​ដែល​មក​ពី​ខេត្ដ​ចំនួន​៤មាន​ ខេត្ដកំពង់ធំ, ស្ទឹងត្រែង​, មណ្ឌលគិរី និង​ព្រះវិហារ​ដែល​ជាប់​ពាក់ព័ន្ធ​ព្រៃឡង់​ក៏បាន​ធ្វើ​ការ​ទាម​ទារ​នៅ​ក្នុង ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន ៖
១.បញ្ឈប់​ការ​ផ្ដល់​សម្បទាន​នានា​ក្នុង​តំបន់​ព្រៃឡង់
២.លុប​អាជ្ញារប័ណ្ណ​គ្រប់​វិស័យ​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តំបន់​ព្រៃឡង់
៣.លុប​បំបាត់​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​អនាធិបតេយ្យ​ក្នុង​តំបន់​ព្រៃឡង់
៤.ទុកដី​ដែល​បាន​ឈូស​ឆាយ​ឲ្យ​ដុះ​ឡើង​វិញ​ជា​លក្ខណៈ​ធម្មជាតិ
៥.សុំ​គាំទ្រ​និង​ទទួល​ស្គាល់​បណ្ដាញ​សហគមន៍​ព្រៃឡង់
៦.សុំ​ឲ្យ​មាន​កិច្ច​សហការ​ពី​មន្រ្ដី​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ជាមួយបណ្ដាញ​ព្រៃឡង់​ក្នុង​កិច្ច​ការពារ​និង​ថែ​រក្សា​ព្រៃឡង់​ទាំង​មូល​ ឲ្យ​ស្ថិត​ស្ថេរ​គង់វង្ស។


មាន​សេចក្ដី​រាយ​ការណ៍​ថា រហូត​មក​ដល់​ឆ្នាំ២០១០​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​សម្បទាន​ ចំនួន​២៧​នៅ​ក្នុង​តំបន់​ព្រៃឡង់​នេះ ដែល​ភាគ​ច្រើន​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​យួន។ បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំង​នោះ​បាន​ធ្វើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ឈូស​ឆាយ​ដី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទី​ជម្រក​របស់​ សត្វ​កម្រ​ជិត​ផុត​ពូជ​ចំនួន​២៧​ប្រភេទ​ ដើម​ឈើ​ប្រណីត​និង​ប្រភេទ​រុក្ខជាតិ​ជិត​ផុត​ពូជ​ជាង​២០​ប្រភេទ​ផង​ដែរ។ ហើយ​ជាពិសេស​នោះ​គឺ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ខេត្ដ​ជាប់​ព្រៃឡង់ ហើយ​ដែល​ពួក​គាត់​អាស្រ័យ​ផល​ពី​ព្រៃឡង់។


នៅ​ព្រឹក​មិញ​នេះ ក៏មាន​ការ​ចូល​រួម​ពី​តំណាង​រាស្រ្ដ​គណ​បក្ស​សម​រង្ស៊ី​ប្រចាំ​មណ្ឌល​ កំពង់ធំ​ផង​ដែរ​ នោះ​គឺលោក ម៉ែន សុថាវរិន្រ្ទ។ លោក ម៉ែន សុថាវរិន្រ្ទ​បាន​សន្យា​ចំពោះ​មុខ​សហគមន៍​ប្រជាពលរដ្ឋ​ថា នឹង​ខិតខំ​ជួយ​ប្រជាពលរដ្ឋពី​សហគមន៍​​ព្រៃឡង់​ឲ្យ​ពេញ​ទំហឹង។ ដោយ​បាន​លើក​រម្លឹក​ពី​សម្ដី​របស់ ហ៊ុន សែន នាពេល​កន្លង​ទៅ​ដែល​បាន​អះអាង​ជាមួយ​ប្រជា​ពលរដ្ឋ​ថា គាត់​សុខ​ចិត្ដ​កាត់.ក និង​ចុះ​ចេញ​ពី​តំណែង​ក្នុង​ការ​ការ​ពារ​ព្រៃឡង់​មិន​ឲ្យ​មាន​ការ​រំលោភ។ ប៉ុន្ដែ​​ពេល​នេះ​បែរ​ជា​មាន​ការ​កាប់​បំផ្លាញ​ដោយ​ក្រុមហ៊ុន​ដែល​មាន​ អាជ្ញា​ប័ណ្ណ​ពី​រដ្ឋាភិបាល៕


ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes