ពលរដ្ឋបឹងកក់បដិសេធសំណើសាលារាជធានី
ព្រោះមិនស្របតាមចិត្តរបស់ពួកគាត់
ឆាយ ច័ន្ទនីដា
ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋភូមិបឹងកក់ ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីន បានបដិសេធទទួលយកគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង ដែលលើកឡើងដោយអាជ្ញាធររាជធានីភ្នំពេញ ដោយអះអាងថា អ្វីដែលអាជ្ញាធររាជធានីលើកឡើងមិនស្របតាមចិត្តរបស់ប្រជាពលរដ្ឋ។
ការបដិសេធនេះធ្វើឡើងបន្ទាប់ពីលោកអភិបាលរង នួន សាមេធ បានជួបប្រជុំជាមួយតំណាងអ្នកភូមិបឹងកក់ ៩នាក់ ដើម្បីពិភាក្សាពីបង្ហាញគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងផ្តួចផ្តើមដោយ សាលារាជធានី និងក្រុមហ៊ុនស៊ូកាគូ អ៊ីនដែលអភិវឌ្ឍន៍តំបន់នោះ។
អ្នកស្រី តុល ស្រីពៅ តំណាងម្នាក់របស់អ្នកភូមិបឹងកក់ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលនៅសេសសល់ជាង ១០០០គ្រួសារ មិនយល់ស្របនឹងប្លង់របស់សាលារាជធានីឡើយ ពីព្រោះសំណង់នេះនឹងយកលំនាំតាមបុរីកីឡា ដែលមានជាន់លើ និងជាន់ក្រោម។
អ្នកស្រីថ្លែងថា ៖ «មួយគ្រួសារៗចង់បានផ្ទះជាន់ផ្ទាល់ដី ៤គុណ១៦ម៉ែត្រ ហើយមានគ្រឹះរឹងមាំ មិនដូចនៅសំណង់នៅបុរីកីឡាទេ ដែលធ្វើមានប្រាំជាន់នោះទេ។ បើធ្វើគំរូផ្ទះដូចនៅបុរីកីឡា គឺយើងមិនទទួលយកឡើយ»។
ពីគេហទំព័រ៖ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes