សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 27, 2011


ពលរដ្ឋរស់នៅក្បែរប្រាសាទតាមាន់មិនហ៊ានត្រឡប់

ទៅផ្ទះដោយខ្លាច ការប្រយុទ្ធគ្នារវាងកងទ័ព

​កម្ពុជា និង សៀមជាថ្មីម្តងទៀត

កងទ័ពកម្ពុជាល្បាតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ភូមិ​ថ្មដូន​ជិត​ព្រំដែន​កម្ពុជា-ថៃ​ចន្លោះ​ ប្រាសាទ​តាមាន់ និង​តាក្របី​រាប់​សិប​គ្រួសារ​បាន​ចាក​ចេញ​ពីផ្ទះ​សម្បែង​កាល​ពី​រសៀល​ថ្ងៃ ​ព្រហស្បតិ៍​ដោយ​សារ​តែ​ភ័យ​ខ្លាច​ពីសង្រ្គាម​ខ្មែរ-សៀម​កើត​មាន​បន្ត​ទៀត។ ហើយ​មក​ដល់​ថ្ងៃ​នេះ​ពួក​គេ​មិន​ហ៊ាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។


​ការ​ចាក​ចេញ​ពី​ផ្ទះ​របស់​អ្នក​ភូមិ​រស់​នៅ​ក្បែរ​តំបន់​ព្រំដែន​នេះ ​គឺ​ដោយ​សារ​តែ​ពួក​គាត់​ឭ​ដំណឹង​មក​ថា សៀម​ប្រុង​ប្រៀប​វាយ​ប្រហារមក​លើ​ប្រាសាទ​តាក្របី និង​តាមាន់​ជា​ថ្មី​ម្តង​ទៀត។ ហើយ​ស្រប​គ្នា​នេះ ពួកគាត់​បាន​ឭ​សន្ធឹក​រថយន្ត និង​រថ​ក្រោះ​របស់​សៀម​មក​កាន់​តំបន់​ព្រំដែនផង និង​ការ​ចាប់​បាន​ចារកម្ម​សៀម​ដែល​ចូល​យក​ការ​ពីទាហាន​ខ្មែរ​នៅ​តំបន់​ ព្រំដែន​នោះ​ផង។


​ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​មាន​សេចក្តី​រាយ​ការណ៏​មក​ថា ទាហាន​​ខ្មែរ និង​សៀម​ដែល​ដើរ​ល្បាត​នៅ​ចំណុច​អូរស្វាយ ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​បាន​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រយៈ​ពេល​ប្រមាណ​៤ ទៅ​៥នាទី តែ​មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​ពី​តុល្យការ​ក្នុង​ហេតុ​ការណ៍​នោះ​នៅ​ ឡើយ​ទេ៕



ពីគេហទំព័រ ៖ សារព័ត៌មានសេរី




No comments:

Post a Comment

yes