សហភាពសហជីពកម្ពុជាស្នើសហជីពអន្តរជាតិ
ជួយកម្មកររោងចក្រមិថុនា
ដោយ ដែន អយុធ្យា
មេដឹកនាំសហភាពសហជីពកម្ពុជា ស្នើសហជីពអន្តរជាតិធំៗនៅលើពិភពលោកឲ្យជួយអន្តរាគមន៍ទៅថៅកែ រោងចក្រ ជូន ថិចថាយល៍ (June Textile) ឬហៅរោងចក្រមិថុនា ឲ្យបើកប្រាក់បំណាច់អតីតភាព និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតជូនកម្មករឲ្យបាន ១០០ដុល្លារក្នុង១ឆ្នាំ។
ដែលឆេះ នារាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១១។
សហភាពសហជីពកម្ពុជា ដឹកនាំដោយលោក រ៉ុង ឈុន នៅថ្ងៃទី២៧ ខែឧសភា បានផ្ញើលិខិត១ច្បាប់ដាក់ជូនទៅអង្គការសហជីពអន្តរជាតិធំៗនៅលើ ពិភពលោក មានអង្គការពលកម្មអន្តរជាតិ (ILO) ជាដើម ឲ្យជួយកម្មកររោងចក្រមិថុនា ដែលថៅកែក្រុមហ៊ុននេះគេចមិនបើកប្រាក់អតីតភាពជូនពួកគេ។
ការដាក់លិខិតនេះ បន្ទាប់ពីសមត្ថកិច្ចបំបែកក្បួនដើរដង្ហែបាតុកម្មរបស់កម្មកររោងចក្រ ជូន ថិចថាយល៍ ឬរោងចក្រមិថុនា កាលពីថ្ងៃទី២៥ ខែឧសភា ដែលគ្រោងដង្ហែទៅកាន់ស្ថានទូតអាមេរិក ស្ថានទូតនៃបណ្ដាប្រទេសក្នុងសហគមន៍អឺរ៉ុប មន្ទីររដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើជួយជំរុញទៅថៅកែក្រុមហ៊ុនឲ្យបើកប្រាក់អតីតភាព ការងារជូនកម្មករឲ្យបានក្នុង១ឆ្នាំ ១០០ដុល្លារ ត្រូវបរាជ័យមកនោះ។
ពីវិទ្យុ អាស៊ីសេរី

No comments:
Post a Comment
yes