អំពើពុករលួយបំផ្លាញការកាត់បន្ថយភាពក្រីក្រ
លោកស្រីណូលីនហៃសឺរ (Noeleen Heyzer)លេខាធិការប្រតិបត្ដិនៃអ.ស.ប.សម្រាប់
គណកម្មការសេដ្ឋកិច្ចនិងសង្គម អាស៊ីនិងប៉ាស៊ីហ្វិក។
មន្ដ្រីថ្នាក់ខ្ពស់នៃអ.ស.ប.ថ្លែងថា អំពើពុករលួយនៅទូទាំងអាស៊ីបានបំផ្លាញកិច្ចប្រឹងប្រែងដើម្បី ប្រយុទ្ធប្រឆាំងភាពក្រីក្រតោកយ៉ាកនិងកាត់បន្ថយការខុសគ្នានៃ ប្រាក់ចំណូល។
នៅក្នុងសេចក្ដីសម្ភាសន៍ទូលំទូលាយជាមួយវីអូអេ បណ្ឌិតណូលីន ហៃសឺរ (Noeleen Heyzer) លេខាធិការប្រតិបត្ដិនៃអ.ស.ប.សម្រាប់គណកម្មការសេដ្ឋកិច្ចនិងសង្គម អាស៊ីនិងប៉ាស៊ីហ្វិក ថ្លែងថា ប្រទេសទាំងឡាយត្រូវធ្វើវិនិយោគទៅលើអ្វីដែលលោកស្រីហៅថាការ ការពារសង្គមដើម្បីធានាការលូតលាស់សេដ្ឋកិច្ចនៅក្នុងប្រទេសអាស៊ី។
«លោកអ្នកដឹងហើយថារឿងធំគឺអភិបាលកិច្ច។ ពីព្រោះថានៅទីបំផុតគឺយើងត្រូវការអភិបាលកិច្ចសេដ្ឋកិច្ច ។លោកអ្នកត្រូវការអភិបាលកិច្ចប្រសើរខាងនយោបាយគឺដើម្បីយើងអាចមាន ប្រព័ន្ធមួយដែលធ្វើវិនិយោគទៅលើគ្រិះរបស់សហគមន៍របស់អ្នកដើម្បី ឲ្យប្រជាពលរដ្ឋអាចមានជីវភាពប្រសើរឡើង»។
ធនាគារអភិវឌ្ឈន៍អាស៊ីនៅពេលថ្មីៗនេះបានអំពាវនាវឲ្យមានភាពប្រសើរ ឡើងនៅក្នុងការទទួលខុសត្រូវរបស់រដ្ឋាភិបាលដែលជារឿងសំខាន់នៅ ក្នុងប្រទេសអាស៊ីដើម្បីរក្សាឲ្យមានស្ថេរភាពនយោបាយ និងសង្គម។ ធនាគារនោះនិយាយថាអំពើពុករលួយកាន់តែកើនឡើងជាភ័ស្ដុតាងនៃការ «ខូចខាតយ៉ាងដំណំនៃគុណភាពនិងកិត្ដិយសរបស់ស្ថាប័នសេដ្ឋកិច្ចនិង នយោបាយ»។
សេចក្ដីរាយការណ៍របស់ស្ថាប័នធនាគារពិភពលោកព្រមានអំពីការដកថយចេញពី ការទទួលខុសត្រូវ និងអស្ថេរភាពនយោបាយនៅក្នុងប្រទេសអាស៊ីរវាងឆ្នាំ២០០៨ និង ២០០៩ ។ នៅក្នុងប្រទេសឥណ្ឌា ជាឧទាហរណ៍ធនាគារពិភពលោកបានរកឃើញថាមូលនិធិរដ្ឋាភិបាលត្រឹមតែ៤០ ភាគរយបានផ្ដល់ទៅឲ្យកម្មវិធីពាក់ព័ន្ធនឹងភាពក្រីក្របានទៅដល់ដៃ ជនក្រីក្រ។ ថវិកាសេសសល់បានបាត់បង់ដោយសារអភិបាលកិច្ចមិនល្អនិងអំពើពុករលួយ។ បណ្ឌិតហៃសឺរព្រមានថាទោះបីជាការសេដ្ឋកិច្ចតំបន់នៅពេលថ្មីៗនេះ រីកចំរើនក៏ដោយការខុសគ្នាដ៏ធំធេងនៃប្រាក់ចំណូលត្រូវការឲ្យ រដ្ឋាភិបាលដោះស្រាយតាមរយៈកម្មវិធីសង្គមដ៏ប្រសើរ។
«អ្វីដែលយើងឃើញនៅក្នុងប្រទេសអាស៊ីគឺការលូតលាស់សេដ្ឋកិច្ចដ៏ ខ្ពស់ប៉ុន្ដែគេមានភាពមិនស្មើគ្នា ហើយនឹងប្រាក់ចំណូលខុសគ្នា។ ហើយមធ្យោបាយដោះស្រាយតែមួយគឺធានាឲ្យមានការលូតលាស់វិនិយោគនៅ ក្នុងការការពារសង្គមដើម្បីធានាថាជាលើកទីមួយដែលឧបទ្វីបនេះអាច គិតពិចារណាដោយខ្លួនឯងហើយធ្វើវិនិយោគក្នុងតំបន់របស់ខ្លួនដោយ បញ្ចូលវិស័យសង្គម»។
អ្នកវិភាគសេដ្ឋកិច្ច និយាយថាតំបន់អាស៊ីប៉ាស៊ីហ្វីកមានសារៈសំខាន់ក្នុងការរុញច្រានឲ្យ សេដ្ឋកិច្ចលូតលាស់ជាសកល។ ប៉ុន្ដែបណ្ឌិតហៃសឺរនិយាយថាប្រទេសអាស៊ីប្រឈមនិងបញ្ហាជាច្រើន ដើម្បីធានាថាមនុស្សគ្រប់គ្នាអាចបានទទួលផលប្រយោជន៍ពីការលូតលាស់ សេដ្ឋកិច្ច។ នៅក្នុងការស្ទង់មតិអំពីសេដ្ឋកិច្ចរបស់ អ.ស.ប. កាលពីពេលថ្មីៗនេះអង្គការ UNESCAP បានទស្សទាយថាសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងកើនជាង៧,០ ភាគរយសម្រាប់ឆ្នាំ២០១១ដោយប្រទេសចិននិងឥណ្ឌារីកចំរើនជិតដល់ ៩,០ ភាគរយ ។ ប៉ុន្ដែសេចក្ដីរាយការណ៍នោះនិយាយថាអតិផរណានៅតែជាការព្រួយបារម្ភ ដោយសារតែ អាហារនិងប្រេងឥន្ទនះឡើងថ្លៃដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងជា ពិសេសទៅលើជនក្រីក្រ៕
ប្រែសម្រួលដោយ អ៊ូ ធួក
BY: VOA

No comments:
Post a Comment
yes