សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 8, 2011


គណបក្សកាន់អំណាច សិង្ហបុរី ឈ្នះឆ្នោត

នាយករដ្ឋមន្ត្រី លី សៀន លុង ត្រូវបានអ្នកគាំទ្រលើកទ្រឡើងលើ


គណបក្ស​អំពើ​របស់​ប្រជាជន​(PAP)​ដែល​កំពុងកាន់​អំណាច​បានឈ្នះ​បាន៨១​កៅអី​ ក្នុង​ចំណោ​កៅអី​សភា​៨៧​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​សៅរិ៍ ដោយ​ធ្វើអោយ​គណបក្ស​នេះ​នៅតែ​ខ្លាំង​បំផុត​នៅ​សិង្ហ​បុរី​ទោះជា​បាន​បាត់បង់ ​មណ្ឌល​មួយ​ទៅខាង​ក្រុមប្រឆាំង​ក្តី​។


គណបក្ស​PAP​ទទួលបាន​សម្លេង​ឆ្នោត​៦០,១៤​ភាគរយ ទាប​ជាង​៦៦,៦ភាគរយ​ដែល​គណបក្ស​នេះ​ទទួលបាន​ក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ​ ២០០៦ តែ​ទោះជា​យ៉ាង​ដូច្នេះ​ក្តី​គណបក្ស​នេះ​នៅតែ​មាន​ការគាំទ្រ​ភាគច្រើន​។


​គណបក្ស​នេះ​ស្ថិត​ក្នុង​អំណាច​រហូត​ដោយសារ​ខ្លួន​មាន​ចំណែក​ក្នុងការធ្វើ​ អោយ​សិង្ហ​បុរី​ក្លាយ​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​មួយ ​នៅ​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​


នាយករដ្ឋមន្ត្រី​លី សៀន លុង​ក្នុងពេល​ជាមួយគ្នា​បាន​ថ្លែងអំណរគុណ​ដល់​អ្នក បោះ ឆ្នោត​និង​បាន​និយាយថា ​លោក​ដឹង​អំពី​ការបារម្ភ​និង​បញ្ហា​របស់​អ្នក បោះ ឆ្នោត​។​“​យើង​ឮ​សម្លេង​ របស់​អ្នក​”​។​


​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក​លី​បាន និយាយ ថា“​វា​ជា​ពិភព​ផ្សេង​និង​សិង្ហ​បុរី​ខុសប្លែក​ខ្លាំង​មួយ ​”​បន្ទាប់ពី​លោក​កាន់​អំណាច​ដោយ​រលូន​អស់​៥​ឆ្នាំ​។​ក្រុម​អ្នកបោះឆ្នោត​ក៏ ​ខុស​ប្លែក​ដោយ​សំ បូរ​ក្មេងៗ​មាន​ចំណោះ​ដឹង​និង​ក៏​មាន​ក្រុម​មនុស្ស​ចាស់​ ជាមួយនឹង​បញ្ហា​ព្រួយបារម្ភ​ផ្សេង​។


​លោក​ក៏​បាន​និយាយ​ទៀត​ថា​ការបោះឆ្នោត​នេះ​វាក៏​បង្ហាញ​ថា​ជនជាតិ​សិង្ហ​ បុរី​ជាច្រើន​ចង់ឃើញ​សម្លេង​ប្រឆាំង​នៅក្នុង​សភា​ដើម្បី​“​ត្រួតពិនិត្យទប់ ​បង្ហៀរ​រដ្ឋាភិបាលរ​បស់​គណបក្ស​PAP ”​។​​


​គណបក្ស​កម្មករ​ដែល​ជា​បក្សប្រឆាំង​បាន​ឈ្នះ​មណ្ឌល​តំណាង​ក្រុម​៥​កៅ អី ដោយ​យក​ឈ្នះ​ក្រុម​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ច​ច យែ​វ​។​វា​ជា​លើកដំបូង​ដែល​បក្សប្រឆាំង​ឈ្នះ​មណ្ឌល​តំណាង​ក្រុម​ចាប់តាំងពី ឆ្នាំ​១៩៨៨​មក​។​


BY: CEN

No comments:

Post a Comment

yes