គណបក្សកាន់អំណាច សិង្ហបុរី ឈ្នះឆ្នោត
គណបក្សអំពើរបស់ប្រជាជន(PAP)ដែលកំពុងកាន់អំណាចបានឈ្នះបាន៨១កៅអី ក្នុងចំណោកៅអីសភា៨៧ក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរិ៍ ដោយធ្វើអោយគណបក្សនេះនៅតែខ្លាំងបំផុតនៅសិង្ហបុរីទោះជាបានបាត់បង់ មណ្ឌលមួយទៅខាងក្រុមប្រឆាំងក្តី។
គណបក្សPAPទទួលបានសម្លេងឆ្នោត៦០,១៤ភាគរយ ទាបជាង៦៦,៦ភាគរយដែលគណបក្សនេះទទួលបានក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០០៦ តែទោះជាយ៉ាងដូច្នេះក្តីគណបក្សនេះនៅតែមានការគាំទ្រភាគច្រើន។
គណបក្សនេះស្ថិតក្នុងអំណាចរហូតដោយសារខ្លួនមានចំណែកក្នុងការធ្វើ អោយសិង្ហបុរីក្លាយពីប្រទេសកំពុងអភិវឌ្ឍន៍ទៅជាប្រទេសអភិវឌ្ឍន៍មួយ នៅប៉ុន្មានទសវត្សរ៍មកនេះ។
នាយករដ្ឋមន្ត្រីលី សៀន លុងក្នុងពេលជាមួយគ្នាបានថ្លែងអំណរគុណដល់អ្នក បោះ ឆ្នោតនិងបាននិយាយថា លោកដឹងអំពីការបារម្ភនិងបញ្ហារបស់អ្នក បោះ ឆ្នោត។“យើងឮសម្លេង របស់អ្នក”។
ថ្លែងក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃអាទិត្យ លោកលីបាន និយាយ ថា“វាជាពិភពផ្សេងនិងសិង្ហបុរីខុសប្លែកខ្លាំងមួយ ”បន្ទាប់ពីលោកកាន់អំណាចដោយរលូនអស់៥ឆ្នាំ។ក្រុមអ្នកបោះឆ្នោតក៏ ខុសប្លែកដោយសំ បូរក្មេងៗមានចំណោះដឹងនិងក៏មានក្រុមមនុស្សចាស់ ជាមួយនឹងបញ្ហាព្រួយបារម្ភផ្សេង។
លោកក៏បាននិយាយទៀតថាការបោះឆ្នោតនេះវាក៏បង្ហាញថាជនជាតិសិង្ហ បុរីជាច្រើនចង់ឃើញសម្លេងប្រឆាំងនៅក្នុងសភាដើម្បី“ត្រួតពិនិត្យទប់ បង្ហៀររដ្ឋាភិបាលរបស់គណបក្សPAP ”។
គណបក្សកម្មករដែលជាបក្សប្រឆាំងបានឈ្នះមណ្ឌលតំណាងក្រុម៥កៅ អី ដោយយកឈ្នះក្រុមដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសចច យែវ។វាជាលើកដំបូងដែលបក្សប្រឆាំងឈ្នះមណ្ឌលតំណាងក្រុមចាប់តាំងពី ឆ្នាំ១៩៨៨មក។
BY: CEN

No comments:
Post a Comment
yes