សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 15, 2011

ថៅកែយាន្តដ្ឋានត្រូវជនមិនស្គាល់មុខចាប់បាត់ដំណឹង

ជន​ល្មើស​៤នាក់​ស្លៀក​ពាក់​ឯក​សណ្ឋាន​ប៉ារ៉ា ប្រដាប់​ដោយ​អាវុធ​២​ដើម​មិន​ស្គាល់​ម៉ាក ជិះ​រថយន្ត​កាមារី​ឆ្លាម​ព័ណ៌ ទឹកប្រាក់​ពាក់ស្លាក​លេខ​2i 5705 បាន​ធ្វើ​ការ​ចាប់​បុ​រស​ម្នាក់​ជា​ថៅ​កែ​យាន្ត​ដ្ឋាន​នៅ​ខណ្ឌ​ដង្កោ​រុញ​បញ្ចូល​ក្នុង
ឡាន​ខណៈពេល​ជន​រង​គ្រោះ​ជិះ​រថយន្ត​ឡុច​ស៊ីស​470​តាម​បណ្តោយ​ផ្លូវ​ជាតិ
លេខ​២​នៅ​មុខ​វត្ត​វិហារកំបោរ​ភូមិ​ឃុំ​កណ្តោល​ស្រុក​កណ្តាលស្ទឹង​ខេត្ត​កណ្តាល​កាល​ពី​យប់​ថ្ងៃ​ទី​១៣​មិថុនា​ឆ្នាំ២០១១​វេលា​ម៉ោង៧និង៥០នាទីយប់​។

​សូម​ជំរាប​ផង​ដែរ​ថា​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជន​ល្មើស​៤​នាក់​ចាប់
បញ្ជូន​ចូល​រថយន្ត​ហើយ​យក​ទៅ​បាត់​ស្រ​មោល​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ឈ្មោះ​អ៊ីន​ធាងម៉ា​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជា​ជន​ជាតិ​វៀតណាម​នៅ​សង្កាត់​ជើងឯក​ខណ្ឌ​ដង្កោ​រាជធានីភ្នំពេញ​។

​គេ​នៅ​មិន​ទាន់​ដឹង​ថា​ករណី​ខាង​លើ​នេះ​ជា​ករណី​ចាប់​ជម្រិត​រឺ​យ៉ាង​ណា​នោះ​ទេ​ហើយ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​កំណត់​មុខ​សញ្ញា​៕

No comments:

Post a Comment

yes